adverise with khmeread Fulham

ក្រុមមាន់ខ្នាយមាស Tottenham ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Moussa Dembele របស់ Fulham

    ក្រុម Tottenham ចាប់អារម្មណ៍​ក្នុងការ​នាំយក​កីឡាករ​ខ្សែប្រយុទ្ធ Moussa Dembele របស់ Fulham នេះ​បើ​យោងតាម​របាយការណ៍​នានា​ក្នុងប្រទេស​អង់គ្លេស​។​
    បើ​យោងតាម​សារព័ត៌មាន Sky Sports កីឡាករ Moussa Dembele វ័យ ១៩ ឆ្នាំ ចាប់ផ្តើម​រដូវ​កាល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយ​រកបាន ១០ គ្រាប់ ក្នុងជំនួប ២៤ ប្រកួត​ឲ្យ​ក្រុម Fulham ក្នុង​រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យ​ក្រុម Spurs ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ​វ័យក្មេង​នេះ​យ៉ាងខ្លាំង ។​
   ខ្សែប្រយុទ្ធ​មុត​ស្រួច Harry Kane បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្រោម​សម្ពាធ​ខ្លាំង​ឡើងៗ ដែល​រូបលោក​ជា​ខ្សែប្រយុទ្ធ​តែមួយគត់​នៅ​ក្រុម​Spurs ហើយ​លោកគ្រូ​បង្វឹក Mauricio Pochettino កំពុង​ស្វែងរក​កីឡាករ​បន្ថែម​ក្នុង​ខែមករា​នេះ​។​
    កីឡាករ​វ័យក្មេង Moussa Dembele ក៏ត្រូវ​បាន​ក្រុម Manchester United និង Chelsea តាមដាន​ផងដែរ​៕

adverise with khmeread

មតិយោបល់