adverise with khmeread 13639496 1019562771491971 780450088 o

ទំនងជា​ងងុយដេក បើករថយន្ត​ឡិច​ស៊ី​ស​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង បាន​រលើង​បាក់​រាប​ដល់​ដី និង​រង​ការខូចខាត​យ៉ាងដំណំ ក្នុង​ហេតុការណ៍​នេះ​បាន​បង្កដោយ​រថយន្ត​ឡិច​ស៊ីស បើក​បុក​រះ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១ ​និង​៤០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា។​

    តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ប្រាប់​ឱ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស ​RX300 ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន​នី​វង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​រលើង​គុល​រៀប​ល់​ដី​រង​ការខូចខាត​យ៉ាងដំណំ។ 

    តាម​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​រថយន្ត​បង្កហេតុ​រួច ក៏បាន​បន្ថែម​ល្បឿន​បើករ​ត់ទៅ​ទិស​ខាង​ត្បួ​ង រត់គេច​ពី​កន្លែងកើតហេតុ​តែម្ដង​។​

    បន្ទាប់​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​ន្លែ​ង​កើតហេតុ និង​បានត្រឹមតែ​លើក​រនាំង​ដែក​រៀបចំ​បញ្ឈរ​ឡើងវិញ​តែ​តែប៉ុណ្ណោះ​៕​

 

adverise with khmeread

មតិយោបល់