adverise with khmeread Germany v italy

Jose Mourinho សម្លឹង​ឃើញ​ខ្សែការពារ​រឹង​ដូច​ជញ្ជាំង​ថ្ម​របស់​អ៊ីតាលី​

    ​ក្លឹប​បិសាច​ក្រហម Manchester United បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​មេឃ​ខៀវ Manchester City សម្រាប់​ការដណ្តើម​គ្នា​ទិញ​ខ្សែការពារ​ដ៏​រឹងមាំ​របស់​សេះបង្កង់ Juventus កីឡាករ Leonardo Bonucci​។​

​    ​លោក Jose Mourinho មាន​គោលបំណង​ចង់​បន្ថែម​កីឡាករ​ដទៃទៀត​ក្នុង​តំបន់​ការពារ​កណ្តាល​របស់គាត់​ក្នុង​ទីផ្សា​រដូវក្តៅ​បច្ចុប្បន្ននេះ ហើយ​ត្រូវបាន​គេ​ជឿថា​នឹងមាន​គោលដៅ​ធំ​បំផុត​គឺ​ទៅលើ​ខ្សែការពារ Bonucci ដែលមាន​បទពិសោធន៍​ខ្ពស់​ដើម្បី​ពង្រឹង​ឆ្អឹងខ្នង​របស់​បិសាច​ក្រហម​។​

​    ​មេឃ​ខៀវ​ក៏​តាមឃ្លាំមើល​ផងដែរ និង​បានរៀបចំ​ជាស្រេច​ដើម្បី​ផ្តល់​កញ្ចប់​ទឹកប្រាក់​ចំនួន ៥០​លាន​ផោន (​ជាង​៦៥​លាន​ដុល្លារ​កន្លះ​) ដើម្បី​ដឹក​ដៃ​តារាបាល់ទាត់​ឆ្នើម​អន្តរជាតិ​អ៊ីតាលី​រូបនេះ​មកកាន់​ទឹកដី​ខ្លួន​។​

​    ​ខណៈដែល​បិសាច​ក្រហម​ក៏​កំពុងមាន​ចេតនា​ចង់យក Paul Pogba ត្រឡប់មកវិញ​ដែរនោះ លទ្ធភាព​របស់​បិសាច​ក្រហម​ក្នុងការ​ដណ្តើមយក Bonucci អាចមាន​ទាប​ណាស់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់