adverise with khmeread 3692a4aa00000578 0 image a 5 1469467816044

អ្នកស្រាវជ្រាវ​ចិន​រកឃើញ​អន្លង់​ជ្រៅ​បំផុត​និង​ធំ​បំផុត​ក្នុង​ពិភពលោក នៅក្បែរ​ប្រជុំ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

    ​ក្រុម​អ្នកស្រាវជ្រាវ​ចិន​បាន​រកឃើញ​អន្លង់​ក្រោម​ទឹក​ដ៏​ធំ និង​ជ្រៅ​បំផុត​ក្នុង​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។  

​    ​ដោយ​ដាក់ឈ្មោះថា "​អន្លង់​នាគ​" ឬ អន្លង់​ខៀវ អន្លង់​ថ្ម​នេះ​មាន​ជម្រៅ ៣០០,៨៩ ម៉ែត្រ ជិត​ស្មើនឹង​អគារ​ខ្ពស់ The Shard ដែលមាន​កម្ពស់ ៣០៥ ម៉ែត្រ​។​

​     មុននេះ​អន្លង់​ជ្រៅ​បំផុត​របស់​ពិភពលោក​គឺមាន​ឈ្មោះថា Dean's Blue Hole ក្នុងប្រទេស​កោះ​បា​ហា​ម៉ាស ដែលមាន​ជម្រៅ ២០០ ម៉ែត្រ មុនពេល​អ្នកស្រាវជ្រាវ​ចិន​ប្រកាស​អំពី​អន្លង់​ថ្មី​កាលពី​ថ្ងៃទី ២២ កក្កដា​។ 

​    ​អន្លង់​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ប្រជុំ​កោះ​ជម្លោះ ផា​រ៉ា​សែ​ល (Paracel) ដែល​នៅ​ចិន​គេ​ហៅថា ស៊ី​សា (Xisha) និង ហួង​សា (Hoàng Sa) ក្នុងប្រទេស​វៀតណាម​៕ 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់