Mario balotelli

តារា​ខ្ជះ​ខ្ចាយ​ទេពកោសល្យ​! Balotelli រីករាយ​ជាមួយ​កីឡាករ​បម្រុង​នៅ Liverpool

    ​Mario Balotelli បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​ក្រុម​កីឡាករ​បម្រុង​របស់​ហង្ស​ក្រហម Liverpool ខណៈដែល​ជម្រើស​ទីមួយ​បាន​បន្តដំណើរ​សម្រាប់​ទ​ស្សន​កិច្ច​ប្រកួត​មិត្តភាព​របស់​ពួកគេ​។​

​    ​ខ្សែប្រយុទ្ធ​លាក់​ទម្រង់​លេង​តម្លៃ ១៦​លាន​ផោន (​ជាង​២០​លាន​ដុល្លារ​) រូបនេះ ជាក់ស្តែង​អាច​នឹង​ចាក​ចេញពី​ទឹកដី Anfield ក្នុង​ទីផ្សារ​រដូវក្តៅ​បច្ចុប្បន្ននេះ ហើយ​មិនត្រូវ​បានដាក់​បញ្ចូល​នៅ​ឈុត​ជម្រើស​ទីមួយ​របស់ Jurgen Klopp សម្រាប់​ទស្សនកិច្ច​បួន​ប្រកួត​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​ទេ​។​

​    ​ដោយបាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ចេញពី​ជំរំ​ហ្វឹកហាត់ Melwood របស់​ហង្ស​ក្រហម Balotelli បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Instagram ថា "​នៅតែ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​ឈុត​បម្រុង​។ ហាត់​ដល់​កំពូល​ជាមួយ​កីឡាករ​កំពូលៗ​"​។​

​     Klopp បានបញ្ជាក់​យ៉ាងច្បាស់​ថា Balotelli មិនមាន​អនាគត​បន្ត​នៅ​ក្លឹប​ឡើយ ខណៈដែល​ភ្នាក់ងារ​របស់គាត់​គឺ​លោក Mino Raiola ទទួលស្គាល់ថា​បច្ចុប្បន្ន​តារាបាល់ទាត់​សញ្ជាតិ​អ៊ីតាលី​រូបនេះ "​គ្រាន់តែ​ត្រូវការ​ឱកាស​ដ៏​ត្រឹមត្រូវ​មួយ​តែប៉ុណ្ណោះ​" ដើម្បី​ដំណើរការ​អាជីព​កំពុង​ជាប់​គាំ​របស់គាត់​ឡើងវិញ​៕

ប្រភព៖ Mirror

មតិយោបល់