adverise with khmeread 3692234900000578 3706688 image a 1 1469441882585

លោក Antonio Conte បង្ហាញគ្រូបង្វឹកជំនួយការដល់ទៅ ១១ នាក់ សាហាវជាងក្រុមទាំងអស់នៅ Premier League ទៅទៀត

    Antonio Conte ជាក់ស្តែងពិតជាមិនចូលចិត្តធ្វើអ្វីដែលមិនគ្រប់ជ្រុងជ្រោយនោះឡើយ។

    អ្នកចាត់ការថ្មីក្រុមតោខៀវ Chelsea បានដឹកនាំការជ្រើសរើសតែងតាំងតួនាទីគ្រូបង្វឹកជំនួយការរបស់គាត់នៅក្នុងទឹកដី Stamford Bridge ហើយដូចរំពឹងទុកអ៊ីចឹង គឺក្រុមការងារគាត់មានចំនួនច្រើនសម្បើមណាស់។

    Conte បានបង្ហាញថាគាត់ចូលចិត្តមានក្រុមការងារធំអំឡុងការកាន់កាប់របស់គាត់នៅ Juventus និងក្រុមជម្រើសជាតិអ៊ីតាលី ហើយអ្នកចាត់ការទូទៅវ័យ ៤៦ឆ្នាំរូបនេះមិនបានទាត់ចោលទម្លាប់របស់គាត់មួយនេះឡើយ បន្ទាប់ពីផ្លាស់មកកាន់លីកកំពូលអង់គ្លេស Premier League។

    តោខៀវបានផ្តល់ជូនគាត់នូវក្រុមការងារថ្មីចំនួន ១១នាក់ដែលដើរតួនាទីជាជំនួយការគ្រូបង្វឹក រួមមាន គ្រូបង្វឹកសម្បទា អ្នកវិភាគកាយសម្បទា កម្លាំង និងអ្នកជំនាញផ្នែកសុខភាព និង អ្នកឯកទេសផ្នែកអាហារូបត្ថម្ភមកពីគ្រប់ប្រវត្តិរូប។ 

    អ្នកទាំង ១១ នាក់នោះរួមមាន៖ 
    ១. Angelo Alessio - គ្រូជំនួយការ
    ២. Gianluca Conte - គ្រូជំនួយការ
    ៣. Steve Holland - គ្រូជំនួយការ
    ៤. Paolo Bertelli - គ្រូកាយសម្បទា
    ៥. Julio Tous - គ្រូកាយសម្បទា និងអ្នកវិភាគការប្រកួត
    ៦. Chris Jones - គ្រូកាយសម្បទា
    ៧. Costantino Coratti - ជំនួយការគ្រូកាយសម្បទា
    ៨. Gianluca Spinelli - គ្រូបង្វឹកអ្នកចាំទី
    ៩. Henrique Hilario - ជំនួយការគ្រូបង្វឹកអ្នកចាំទី
    ១០. Tiberio Ancora - អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ/អ្នកផ្តល់ប្រឹក្សាផ្ទាល់ខ្លួន
    ១១. Carlo Cudicini - អគ្គរដ្ឋទូតក្លឹប និងជំនួយការគ្រូបង្គោលក្នុងឈុតធំ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់