adverise with khmeread Beckhamliammain

អតីត​សមាជិក One Direction អាច​ល្បី​ខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​ដែល​ជួយ Beckham ក្លាយជា​តារា​ល្បី កំពុង​ជួយ​ជ្រោមជ្រែង​ខ្លួន​

    ​លោក Liam Payne បាន​លាតត្រដាង​ថា គាត់​បាន​សម្ដែង​ទោល​កាលពី​សប្ដាហ៍​មុន ហើយ​គាត់​នឹង​ត្រៀមខ្លួន​ធ្វើឱ្យ​លើសពី​តារា​ម្នាក់​ទៅទៀត​។​

​    ​អតីត​តារាចម្រៀង​ក្រុម One Direction រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ការជួយជ្រោមជ្រែង​ពី Doyen Global ជា​ក្រុមហ៊ុន​ដែល​ជួយ​ការងារ David Beckham និង​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ Beckham ឱ្យ​ក្លាយជា​និមិត​រូប​ល្បី​របស់​ពិភពលោក​។​

​    ​យោងតាម​វេ​ប​សាយ The Sun តារាចម្រៀង​ទោល Liam នឹងត្រូវ​ដឹកនាំ​ដោយ​នាយក​គ្រប់គ្រង​លោក Simon Oliveira ជា​អ្នក​ដែល​អាច​ប្រែក្លាយ​ទំនាក់ទំនង​របស់គាត់​ជាមួយ​នាង Cheryl តាមរបៀប​ដូចគ្នា​ដែល​គាត់ (Simon Oliveira) បានធ្វើ​ចំពោះ Beckham និង​នាង Posh ដូច្នោះ​ដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់