adverise with khmeread Untitled 1

ចាប់​ក្មេង ៦២ នាក់​ដាក់គុក​ពីបទ​ក្បត់ជាតិ​ក្រោយ​រដ្ឋប្រហារ​នៅ​តួ​ក​គី​

    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ២៥ កក្កដា​បានឱ្យដឹងថា អាជ្ញាធរ​តួ​ក​គី​បាន​ចាប់ខ្លួន​ក្មេងៗ​ចំនួន ៦២ នាក់ និង​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​បរាជ័យ​កាលពី​សប្តាហ៍​មុន​។ 

​    ​ក្មេងៗ​ដែលមាន​អាយុ ១៤ ទៅ ១៧ ឆ្នាំ​គឺ​មកពី​សាលា​យោធា​គូ​ឡេ​លី (Kuleli Military) ជា​សាលា​យោធា​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ ពួកគេ​ត្រូវបាន​ចាប់​ដាក់គុក និង​មិន​អនុញ្ញាតឱ្យ​ជួប​ឪពុកម្តាយ​ទេ​។ 

​    ​គ្រួសារ​ពួកគេ​និយាយថា មុនពេល​រដ្ឋប្រហារ ក្មេងៗ​ទាំងនេះ​ត្រូវគេ​អញ្ជើញ​ឱ្យទៅ​ពិធីជប់លៀង​នៅ​សាលា ប៉ុន្តែ​ត្រូវគេ​បញ្ជា​ឱ្យ​ដើរ​ក្បួន​ប្រដាប់អាវុធ ស្លៀកពាក់​ឯកសណ្ឋាន​យោធា និង យាម​នៅ​ជុំវិញ​បរិវេណ​សាលា​ពួកគេ​។ 

​    ​ម្តាយ​របស់​ក្មេងប្រុស​អាយុ ១៥ ឆ្នាំ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន កំពុងតែ​រង់ចាំ​ដំណឹង​ទាំងអស់​សង្ឃឹម​នៅ​ខាងក្រៅ​គុក Maltepe ក្នុង​ក្រុង​អ៊ី​ស្តង់​ប៊ុល​។ 

​    ​លោកស្រី​បាន​ប្រាប់​វេ​ប​សាយ Telegraph ថា "​កូន​របស់​យើង​មិនដែល​កាន់​កាំភ្លើង​ពីមុនមក​ទេ​។ គេ​បាន​ប្រើប្រាស់​កូនៗ​ពួកយើង និង​បង្ខំ​ឱ្យធ្វើ​ដូច្នោះ​"​។ 

​    ​គ្រួសារ​ទាំងនោះ​បារម្ភ​ថា កូន​ពួកគេ​នឹងមិន​ទទួលបាន​ការកាត់ទោស​ដោយ​យុត្តិធម៌​ទេ និង​និយាយថា​ពួកគេ​មាន​ត្រឹមតែ ២ នាទី​ប៉ុណ្ណោះ​ដើម្បី​ផ្តល់​ភស្តុតាង​នៅ​សវនាការ​បឋម​ក្នុង​បន្ទប់​តុលាការ​ដ៏​ចង្អៀត ជាទី​ដែល​ឪពុកម្តាយ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​នោះឡើយ​៕

ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់