adverise with khmeread 13820752 1019666948148220 1199964769 n

ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​គូទ​រថយន្ត​ពីក្រោយ​រង​​របួសធ្ងន់​និង​ស្រាល​៣​នាក់​

    ​ភ្នំពេញ ​៖​ យុវជន​៣​នាក់​ជិះ​ម៉ូតូ​ជ្រែ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​គូទ​រថយន្ត​កាមរី​ស្វិត​ពីក្រោយ​ពេញទំហឹង​រងរបួស​ធ្ងន់​២​នាក់​ ​និង​ស្រាល​ម្នាក់​ហេតុ​ការ​នេះ ​បានកើត​ឡើង​ការ​ពី​វេលា​ម៉ោង​២ ​និង​៤៥​នាទី​រសៀល​ ថ្ងៃទី​២៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ត្រង់ចំណុច​មុខ​ម៉ូ​ឌែ​ន​២ ​សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

​    ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុនពេល​​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក ​អាយ​ខន ​ពណ៌​ក្រហម​លា​យស​ ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​ 1C2668 ​ជិះ​គ្នា​៣​នាក់​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ។

    ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជ្រែ​មិន​ផុត ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​កាមរី​ស្វិត​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2E4624​ ពីក្រោយ​ពេញទំហឹង​ បណ្ដាលឱ្យ​យុវជន​ម្នាក់​ហោះ​ផ្លោង​ទៅបុក​កញ្ចក់​​រថយន្ត​ខាងក្រោយ​បែក ​និង​រងរបួស​ធ្ងន់ធ្ងរ​២​នាក់​ និង​ម្នាក់ទៀត​រងរបួស​ស្រាល។ ​ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ធ្វើ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ជនរងគ្រោះ​២​នាក់​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រុស្សី​។

​    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ​សហការ​ជាមួយ​សមត្ថ​កិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ និង​ម៉ូតូ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់