adverise with khmeread Pogba

ក្រុមតោខៀវត្រៀមលុយ ៦៤ លានផោន ដើម្បីនាំកីឡាករ Paul Pogba មកទឹកដី Stamford Bridge

    មហាសេដ្ឋី​ប្រេង លោក Roman Abramovich ពិតជា​ចង់បាន​កីឡាករ​ខ្សែបម្រើ Paul Pogba ពី​សេះបង្កង់ Juventus មកវិញ ដោយ​លោក​ហ៊ាន​ចំណាយលុយ ៦៤ លាន​ផោន​ដើម្បី​បាន​កីឡាករ​រូបនេះ​មក​នៅក្នុង​ក្រុម​របស់លោក​។​
    កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​វ័យក្មេង​និង​មាន​សមត្ថភាព​ក្នុង​ពិភព​បាល់ទាត់​ម្នាក់ ហើយក៏​ជា​គោលដៅ​ចម្បង​របស់​ក្រុម Chelsea ដែល​ពួកគេ​កំពុងធ្វើការ​ជួសជុល​ក្រុម​ឲ្យ​ខ្លាំង​ឡើងវិញ​។​
    កីឡាករ​ជម្រើសជាតិ​បារាំង​រូបនេះ​ក៏ត្រូវ​បាន​ក្រុម Real Madrid, Barcelona និង Paris Saint-Germain ចាប់អារម្មណ៍​ផងដែរ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Fichajes.net ម្ចាស់​ក្លឹប​តោ​ខៀវ​លោក Roman Abramovich កំពុង​សំឡឹង​ទៅលើ​ការចរចា​ដើម្បី​នាំ Pogba មុន​ក្លឹប​ធំៗ​ទាំងនេះ​។​
   កីឡាករ Paul Pogba អាចជា​តួឯក​ដ៏​សំខាន់​សម្រាប់​ក្រុម​តោ​ខៀវ Chelsea ពីព្រោះ​កីឡាករ​មួយចំនួន​ដូចជា Nemanja Matic និង Cesc Fabregas កំពុង​បង្ហាញ​ទម្រង់​លេង​អន់​ក្នុង​រដូវ​កាល​នេះ​៕​

adverise with khmeread

មតិយោបល់