adverise with khmeread Cnpq3jwvmaaldee

សាច់ដុំ​ក្បាលពោះ​របស់ Kim Woo Bin បង្ហាញ​ក្នុង​រឿង​ភាគ Uncontrollably Fond កំពុង​ធ្វើឱ្យ​ប្រិយមិត្ត​ស្រីៗ​ជ្រួលជ្រើម​

​     រូបភាព​មួយ​ប្លង់​កាត់​ចេញពី​រឿង​ភាគ Uncontrollably Fond ដែល​កំពុង​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ KBS បានបង្ហាញ​នូវ​សាច់ដុំ​ក្បាលពោះ​ដ៏​ស្រស់​សង្ហា​របស់​តារា​សម្តែង Kim Woo Bin​។ ក្នុង​រូបភាព​គេ​ឃើញ​តួឯក​ប្រុស​រូបនេះ​ដោះអាវ​រុំ​កន្សែងពោះគោ​ត្រឹម​ចង្កេះ​ចុះក្រោម ដែល​បង្ហាញថា​រូបគេ​ទើបតែ​ងូតទឹក​ហើយ​។​

​    ​អ្វីដែល​ធ្វើឱ្យ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ក្នុង​រូបនេះ​គឺ​សាច់ដុំ​ក្បាលពោះ ៦ កង់​មិន​គួរឱ្យ​ជឿ​របស់ Kim Woo Bin​។ បុគ្គលិក​ថត​ភាពយន្ត​នៅនឹងកន្លែង​សម្តែង​បាន​និយាយថា "​រាង​របស់ Kim Woo Bin ពិតជា​ស្អាត​អស្ចារ្យ​។ ជា​រាង​ដែល​ឡូយ​ជាងគេ​បំផុត​"​។ តាម​ដឹង តារា​រូបនេះ​បាន​ទៅ Gym ហាត់ប្រាណ​រាល់ថ្ងៃ​ដើម្បី​ត្រៀមខ្លួន​ថត​ភាពយន្ត​នេះ ហើយ​ច្បាស់​ណាស់​ការប្រឹងប្រែងរ​បស់​គាត់​គឺ​ពិតជា​មិន​អត់​ប្រយោជន៍​ឡើយ​។ 

​     រឿង​ភាគ "Uncontrollably Fond" គឺ​និយាយ​អំពី​គូស្នេហ៍ ដែល​បែក​ពីគ្នា​អំឡុង​វ័យ​សិក្សា​នៅ​វិទ្យាល័យ​ដោយសារ​ចំណង​ស្នេហ៍​ដ៏​អភព្វ ប៉ុន្តែ​បាន​ជួបគ្នា​ម្តងទៀត​នៅពេល​ពួកគេ​ក្លាយជា​មនុស្ស​ធំ​ដឹងក្តី​ត្រឹមត្រូវ​។ Kim Woo Bin ដើរតួ​ជា​កំពូល​តារាចម្រៀង និង​សម្តែង​ឈ្មោះ Shin Joon-young និង​តារា​ស្រី​នាង Bae Suzy សម្តែង​ជា​អ្នក​ផលិត​ភាពយន្ត​ឯកសារ​ឈ្មោះ No Eul​។ ភាពយន្ត​នេះ​ចាក់ផ្សាយ​រាល់ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​លើ​កញ្ចក់​ទូរទស្សន៍ KBS2 រាល់​ម៉ោង ២១:៥៥ នាទី​ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី ៦ កក្កដា ២០១៦៕  

 

adverise with khmeread
ប្រភព៖ kpopstarz

អ្នកនឹងចូលចិត្ត

មតិយោបល់