adverise with khmeread 13823553 1019670318147883 404716744 n

កម្លាំង​នគរបាល​ខណ្ឌមានជ័យ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​៤​នាក់ ដកហូត​ថ្នាំ​១៦​កញ្ចប់

    ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ឆ្មក់​ចូល​សំណង់​មិន​រៀបរយ ហើយ​ចាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញ្ញៀន ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​ថ្នាំញៀន ១៦​កញ្ចប់​ក្នុងនោះ​មាន​៦​កញ្ចប់​ធំ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ កក្ដ​ដា ឆ្នាំ ២០១៦ ស្ថិតនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក ម៉េង វិមាន​តារា អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​ប្រាប់ថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក តេង សី​ុ​ណូ អធិការ​ខណ្ឌ កម្លាំង​ជំនាញ បាន​ចុះ​ចាប់​អ្នកជួញដូរ និង​ប្រើប្រាស់​ថ្នាំញ្ញៀន​ក្នុង​សំណង់​មិន​រៀបរយ បាន​ជនសង្ស័យ​៤​នាក់ និង​ដកហូត​ថ្នាំញ្ញៀន​១៦​កញ្ចប់ ក្នុងនោះ​មាន​៦​កញ្ចប់​ធំ​។​

​ជនសង្ស័យ​ត្រូវបាន​នាំយកមក​សាកសួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ន​ហើយ​បើ​ក្រោយ ការសួរនាំ​នរណាម្នាក់ មិនមាន​អ្នកពាក់ព័ន្ធ នឹង​ឲ្យ​ក្រុមគ្រួសារ​យក​ត្រឡប់​ទៅវិញ​៕​

adverise with khmeread

មតិយោបល់