adverise with khmeread 13652513 1019727884808793 1946915420 n

​ឆ្មក់​ចូល​ទី​ទាំង​ម៉ាស្សា កោស​ជប់ សង្ស័យ​លួចលាក់​បង្ក​បំរើសេវា​ផ្លូវភេទ​

​    ភ្នំពេញ ​៖ កាលពី​ព​ញ​រលប់​ថ្ងៃទី​២៥ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ បាន​ឆ្មក់​ចូលទៅក្នុង​ទីតាំង ម៉ាស្សា កោស​ជប់ យីហោ សំណាងល្អ និង​ហេង​រហូត រកឃើញ វត្ថុ​តាំង​ពាក់​ព​ន្ធ័​មួយចំនួន បំរើសេវា​បម្រើ​ផ្លូវភេទ​ និង​ឃាត់ខ្លួន មនុស្ស​១០​នាក់​។​

    សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា​ បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយ​ការ​ណ៏​ពី ប្រជាពលរដ្ឋ ស្តីពី​ការ​លួចលាក់ បង្ក​សេរី​វា​បំរើ​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក ម៉ាស្សា កោស​ជប់ កំលាំង​ជំនាញ បាន​សុំគោល​ការពីលោក គង់ សំ​សារ៉េត ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កាលពី វេលា​ម៉ោង​៧ ​និង​៣០​យប់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦។

    កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ  បាន​ចូល​ពិនិត្យទីតាំងហាង សំណាងល្អ ម៉ាស្សាកោស​ជប់ និងមួយកន្លែងទៀតយីហោ ហេង​រហូត ស្ថិតនៅ ផ្ទះ​លេខ​១៦៩Eo ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

    ជាលទ្ធិ​ល​ផលសមត្ថកិច្ច​រកឃើញមនុស្សចំនួន​១០​នាក់ ក្នុងនោះ​ស្រី​៩​នាក់ ​និង​ប្រុស​ម្នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1E-6301 រថយន្ត​១​គ្រឿង​ម៉ាក KIA VISTO ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6362 ស្រោមអនាម័យ​ប្រើប្រាស់​មួយចំនួនធំ​។​

    សមត្ថកិច្ច​ដដែល​បញ្ជា​ក់ថា ក្រោយពី​ធ្វើការ​ពិនិត្យនៅ​ទីតាំងខាងលើ​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង ស្រោមអនាម័យ ទើប​នឹង​ប្រើប្រាស់​រួច​ថ្មី មួយចំនួន នៅក្នុង​បន្ទាប់ ម៉ាស្សា។​

    យោងតាម​វត្ថុតាងខាងលើ សមត្ថកិច្ច​បានសម្រេចឃាត់ខ្លួន​មនុស្ស ចំនួន​១០​នាក់ ក្នុងនោះ​ស្រី​៩​នាក់​និង​ប្រុស​ម្នាក់​រួម​នឹង​វត្ថុតាង​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ ដើម្បី​សួ​នាំ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់