adverise with khmeread 7 26 2016 1 21 17 pm

ឃាត់ខ្លួនយួនប្រុសស្រី ចំនួន១១​នាក់ ​ក្នុងចំណោម៥៧នាក់​ ពុំមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​

    ​ភ្នំពេញ ៖ នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​សហការ​ជាមួយ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​និង​ខណ្ឌដង្កោ​ក្នុងការ​ដឹកនាំ​ដោយ​លោក សៀង សុខ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចុះ​ត្រួតពិនិត្យ​ជនជាតិយួន​ចំនួន​៥៧​នាក់​ ដែល​បាន​លួច​ឆ្លងដែន​មក​ស្នាក់នៅ​គ្មានលិខិតឆ្លងដែន ​ធ្វើការ​ងារ​ខុសច្បាប់ ​និង​គ្មាន​ប័ណ្ណ​ការងារ។

​    នៅវេលា​ម៉ោង​៦​ និង​១០​នាទី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុង​បុរី​ចំការ​ដូង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​ដឹកនាំ​កម្លាំង ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ន៍​ទោ អ៊ុក ហៃ​សីឡា ប្រ​ធា​ននាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បើក​កិច្ច​ប្រ​តិ្ត​ប​ត្តិ​ការណ៍​មួយ​ដោយបាន​ឃាត់ខ្លួន​នូវ​ជនជាតិ​យួន​ប្រុស ស្រី ​ចំនួន៥៧នាក់ ​ដោយ​ចំនួន១១នាក់​ពុំមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ក្នុងនោះ​មាន​ស្រីម្នាក់ និងប្រុស១០ នាក់​ ចំណែក៤៦នាក់​ទៀត​មាន​លិខិតឆ្លងដែន​ត្រឹម​ត្រូវ តែ​ត្រូវយក​លិខិតឆ្លងដែន​នាក់​ទាំង៤៦នាក់​ទៅ​ត្រួតពិនិត្យ​សិន ដើម្បីអោយ​ជាក់ច្បាស់​ថា​តើ​លិខិតឆ្លងដែន​អ្នក​ទាំង៤៦នេះ​ត្រឹមត្រូវ​ហើយ​ផុតកំណត់​ហើយ​ឬ​នៅ​។ 

    ចំពោះ​អ្នក១១នាក់​ដែល​ពុំបាន​លិខិតឆ្លងដែន​ត្រឹមនោះ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អន្ដោប្រវេសន៍​នាំខ្លួន​យកទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេសវៀតណាម​វិញ។ លោក​ឧ​ត្ត​ម​សេនីយ​ន៍​ទោ អ៊ុក ហៃ​សីឡា​ប្រធាន​នាយដ្ឋាន​អន្តោប្រវេសន៍​បាន​មាន​ប្រសា​ន៍​ថា​លោក​នឹង​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ក្នុងការ​ស្វែងរក​នូវ​ជ​ន​បរទេស ​ដែល​ពុំមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ដើម្បី​ចាប់បញ្ជូន​ទៅកាន់​ប្រទេស​របស់គេ​វិញ​។​

    ​លោក​បាន​បន្តទៀតថា ​សូមឱ្យ​តាម​បណ្តា​ច្រកព្រំដែន​នានា​មេត្តាជួយ​ពង្រឹង​ ដើម្បី​កុំ​ឱ្យមាន ការហូរចូល​នូវ​ជនបរទេស​ដែល​ពុំមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​មកកាន់​ប្រទេស​របស់​យើង​បន្តទៀត​៕

 

adverise with khmeread

មតិយោបល់