adverise with khmeread 13650409 264684500579337 1422923153 n

ឃាត់ខ្លួនបុរសម្នាក់ពីបទបង្ករបួសស្នាម កាបដោយ​កាំបិទប៉័ងតោ

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ពីបទ​បង្ក​របួសស្នាម ដោយ​កាប់​នឹង​កាំបិទប៉័ងតោ ទៅលើ ជនរងគ្រោះ បណ្តាល​ឱ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ នៅ​ថ្ងៃទី​២៥ ខែ​០៧ ឆ្នាំ​២០១៦ នៅ​ចំនុច​បូរី​អ័រគី​ដេ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ជនបង្ក​ឈ្មោះ កូ វិត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ រីឯ​ជនរងគ្រោះ​ឈ្មោះ យិន យាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ​ជាមួយគ្នា រងរបួស​ក្បាល​ពីរកន្លែង​ដេរ​សរុប​១៣​ថ្នេរ​។​

    បច្ចុប្បន្នអាវុធហត្ថខណ្ឌសែនសុខបានកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់