adverise with khmeread 2

អត្ត​ព​លិ​ក​ចេញទៅ​អូឡាំពិក​ហ្គេម​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​

​    ​កីឡាករ​-​កីឡាការិនី និង​ប្រតិភូ ដែល​ត្រូវ​ចេញទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ដើមខែ​ក្រោយនេះ ទទួលបាន​ការជួយឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ជាង​១​ពាន់​ដុល្លារ សហរដ្ឋអាមេរិក កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ​របស់ខ្លួន​។​

​    ​នាយក​គ្រប់​គ្រប់​របស់​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ​, លោក Tony បាន​ឲ្យ​ដឹងថា ការផ្ដល់ប្រាក់​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា នា​ព​លេ​នេះ គឺ​ដើម្បី​ចង់​ចូលរួម​ជ្រោមជ្រែង​ដល់​កីឡា​ជាតិ​ឲ្យ​មានការ​រីកចំរើន និង​ដណ្តើម បាន​នូវ​កិត្យានុភាព​បន្ថែមទៀត​ពីលើ​ឆាក​អន្តរជាតិ​។ លោក​បន្ថែមថា ការជួយឧបត្ថម្ភ​នេះ​នឹង​ជួយ​លើកទឹកចិត្ត ដល់​ពួកគេ​ឲ្យ​ខិតខំ​ក្នុងការ​ប្រកួត ហើយ​តាម​យ​រយៈ​ការរួមចំណែក​បែបនេះ​នឹង​បំផុសស្មារតី​ដល់​បណ្តា​ក្រុមហ៊ុន ផ្សេងៗ​ទៀត ឲ្យ​រួមគ្នា​បន្ថែម​ក្នុង​ចលនា​ជួយ​កីឡា​ជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​

​    ​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គ​លេខ​ធិ​ការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ដែរ​ថា តំណាង​ឲ្យ​អត្ត​ព​លិ​កក​ម្ព​ជា សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រ​ស៊ី​ល ឆ្នាំ​២០១៦​នេះ បាន​សាទរ​ចំពោះ​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កីឡារ​កីឡាការិនី ព្រមទាំង​គ្រូបង្វឹក​គ្រប់ ប្រភេទ​កីឡា​ទាំង​៤​នេះ​។ ឯកឧត្តម​បន្ថែមថា ឆ្នោត​កីឡា​ជាតិ​ទើបតែ​បង្កើតឡើង ហើយ​មិនទាន់​ជោគជ័យ​ខ្លាំង​នៅឡើយ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​បានបង្ហាញ​ពី​ការចូលរួម​វិស័យ​កីឡា​យ៉ាងច្រើន​។​

​    ​សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ កម្ពុជា​បាន​ត្រៀម​អត្ត​ព​លិ​ក​ចំនួន​៦​រូប លើ​៤​ប្រភេទ​កីឡា ទៅ​ចូលរួម​ប្រកួត​។ អត្ត​ព​លិ​ក​ទាំង​៦​នាក់​មាន​កីឡា​តេ​ក្វាន់​ដូ​ម្នាក់ គឺ​កីឡាការិនី ស៊ន សៀវ​ម៉ី​,​កីឡាហែលទឹក ២​នាក់ គឺ​កីឡាការិនី ហែម​ថុ​ន វិ​ទី​នី និង​កីឡាករ ពូ សុវិជ្ជា​, អត្តពលកម្ម​២​នាក់ កីឡាការិនី លី ណា​រី និង​កីឡាករ Neko ព្រមទាំង​កីឡា​ចំបាប់​ម្នាក់ គឺ​កីឡាការិនី ចូ​វ សុធា​រ៉ា​៕​

adverise with khmeread

មតិយោបល់