adverise with khmeread 7 26 2016 3 24 09 pm

ផ្ទុះអាវុធ​មួយ​គ្រាប់ ក្នុងការចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន

    ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀនបាញ់​១​គ្រាប់​ក្នុងការ ចុះបង្ក្រាប​ផ្ទះជួល​១​កន្លែង​ឃាត់ខ្លួន​មនុស្ស​៦​នាក់​រួម នឹងវត្ថុតាងសង្ស័យជាម្សៅ គ្រឿងញៀន ចំនួន៤​កញ្ចប់​តូច​ និង​២​កញ្ចប់​ធំ។ ​

    មន្ទីរប្រឆាំងគ្រឿងញៀន​នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដឹកនាំដោយលោក ឃឹ​ង សារ៉ាក់ នាយ​ករង​មន្ទីរប្រឆាំងគ្រឿងញៀន និងមានចូលរួមដឹកនាំសម្របសម្រួល លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀននៅថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១២ និង៤៥នាទី តាមផ្លូវ​លេខ​១១៣ ត្រង់ចំណុច ផ្ទះ​លេខ​២៦​សង្កាត់ បឹង​កេងកង​២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

​    ក្នុងប្រតិបត្តិការនេះ​ បានឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​៖ ទី១-​ឈ្មោះ​ ប្រុំ ចាន់​រដ្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ, ទី២​-ឈ្មោះ​ ចឹ​ម រាជ ភេទ​ប្រុស អាយុ២៤​ឆ្នាំ, ទី៣​-ឈ្មោះ ​ថន លឹម​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ, ទី៤​-ឈ្មោះ​ កាន់ ណារិន​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ, ទី៥-​ឈ្មោះ ​សុខ លីណា ​ភេទ​ស្រី អាយុ៣០ឆ្នាំ, និងទី៦-​ឈ្មោះ​ សុខ វ​សាល ភេទ​ប្រុស២៦​ឆ្នាំ រួម​នឹង​ថ្នាំញៀន ​ចំនួន៤​កញ្ចប់​តូច, ​២​កញ្ចប់​ធំ។ 

​    បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ​៕

 

adverise with khmeread

មតិយោបល់