adverise with khmeread 2

បើក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ True Sport រដូវ​កាល ២០១៦ បានចាប់ផ្តើម​ជា​ផ្លូវការ​

​    ​ការប្រកួត​កីឡាបាល់ទាត់ ដណ្តើមពាន​រង្វាន់​ហ្វូ​ត​សាល ក្រៅ​អាជីព True Sport បឹង​សាឡាង បានចាប់ផ្ដើម​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទីលាន True Sport ដោយមាន​ក្រុម​ចំនួន​៣១​បាន​ចូលរួម​រួម​។​

​    ​លោក ស្រី សំណាង អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​នេះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់ True Sport នេះ​ឡើង គឺ​ចង់​ចូលរួម​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់ ដែល​កម្ពុជា​កំពុងតែ​រីកចម្រើន​ខ្លាំង និង​ចង់​ឲ្យ​ក្មេងៗ​ជា​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​ឲ្យ​យក​ពេលទំនេរ​របស់ខ្លួន​គិត​ទៅរក​ផ្លូវ​ខុសឆ្គង ក្នុងសង្គម ជាពិសេស​គឺ​គឺ​ចង់​ឲ្យ​អ្នក​និយម​លេង​កីឡាបាល់ទាត់​នានា នៅ​រាជធានី​ភ្នំពេញ បាន​ស្គាល់​ថា​ទីលាន True Sport ដោយ​កំពុងតែ​ប្រមូលបាន​នូវ​ក្រុម​ក្រៅ​អាជីព​នានា​ប្រកួតប្រជែង​ពានរង្វាន់​មួយ យ៉ាង សកម្ម​។​

​    ​លោក ស្រី សំណាង បន្ថែមថា ថ្វីត្បិតតែ​ការប្រកួត​នេះ​មិនមែនជា​ពានរង្វាន់​អាជីព​ក៏ដោយ ក៏​ការប្រកួត​មាន​នេះ​យោង​ទៅ​ច្បាប់​ត្រឹមត្រូវ ដោយ​កីឡាករ​ទាំងអស់​មិនអាច​ធ្វើ​អ្វី​តាមតែ​ចិត្ត​ចង់​បានទេ​។ ក្រុម​ដែល​ចូលរួម​មាន​៣១​ក្រុម ដោយ​បែង​ចែកជា​២​ពូ​ល ដែល​ប្រកួត​សន្សំ​ពិន្ទុ​យក​៨​ក្រុម​ពី​ពូ​ល​នីមួយៗ ដើម្បី​ឡើងមក​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​វគ្គ​បន្តបន្ទាប់​។ ក្រុម​ទាំងអស់​ត្រូវមាន​គ្នា​ចាប់ពី​១០​នាក់​ឡើងទៅ​ដោយពេល​ចូល​លេង​អាច​ចូល​បាន​៦​នាក់ មួយ​ប្រកួត​មាន​ពេល​៤០​នាទី​។​

​    ​សូមបញ្ជាក់ថា សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី ក្រុម​ជើងឯក ទទួលបាន​មេដាយមាស និង​ប្រាក់ ៣ ២០០ ០០០​រៀល​, ជើងឯក​រង ទទួលបាន ១ ៧០០ ០០០​រៀល​។ រីឯ​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន ១ ០០០ ០០០​រៀល និង​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន ៤០០ ០០០​រៀល​៕​

adverise with khmeread

មតិយោបល់