adverise with khmeread Marko

កីឡាករ Marko Grujic ត្រូវបានផ្តល់ប័ណ្ណការងារមុននឹងធ្វើការផ្ទេរទៅកាន់ក្រុមហង្សក្រហម Liverpool

   កីឡាករ​ជម្រើសជាតិ​ក្រោម​អាយុ ២១ ឆ្នាំ​Marko Grujic​របស់​ប្រទេស​ស៊ែ​ប៊ី​រូបនេះ ត្រូវ​បានផ្តល់​ទិដ្ឋាការ​របស់​ប្រទេស​អង់គ្លេស និង​ត្រៀម​ធ្វើការ​ធ្វើតេស្ត​សុខភាព​ជាមួយ​ក្រុម Liverpool ក្នុង​ថ្ងៃទី​បួន​ខាងមុខនេះ​។​
    បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រូវបានធ្វើ​រួច ខ្សែបម្រើ​រូបនេះ​នឹង​ត្រឡប់មក​ក្លឹប Red Star Belgrade វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​ចប់​រដូវ​កាល​។​
    យ៉ាងណាក៏ដោយ ក្រុម​ហង្ស​ក្រហម​នឹង​នាំ​រូបលោក​មកវិញ​ក្នុង​រដូវ​កាល ២០១៦/១៧ នេះ​បើ​យោងតាម​សារព័ត៌មាន Serbian publication Danas​ចេញផ្សាយ ។​
    កីឡាករ Marko Grujic អាច​នឹង​ជា​កីឡាករ​ទីមួយ​ដែល​ត្រូវបាន​ទិញ​ដោយ​លោកគ្រូ​បង្វឹក Jurgen Klopp ក្នុង​រដូវ​កាល​ដំបូង​។ បើទោះជា​កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ​នៅមាន​អនាគត​ល្អ​យ៉ាងណាក៏ដោយ ក៏​រូបលោក​ពិបាក​នឹង​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង​របស់​ក្រុម Liverpool​នោះ​ណាស់ ៕​

adverise with khmeread

មតិយោបល់