adverise with khmeread 1

​ត្រៀម​ហើយ​ឬ​នៅ​? ស្រុកថៃ​ប្រកាសថា​នឹងមាន​ភ្លៀង​ខ្លាំង​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ​

​    ​នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​ពាសពេញ​ផ្ទៃ​ប្រទេស​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​រហូតដល់​ថ្ងៃអាទិត្យ ដោយសារ​ខ្យល់មូសុង​ខ្លាំង​នៅ​ភាគខាងត្បូង​និង​ព្យុះ​ពី​ចិន​ភាគខាងត្បូង​។​

​    ​តាម​ការព្យាករណ៍ ភ្លៀង​អាចមាន​ច្រើនជាង ៤០ ទៅ ៦០ ភាគរយ​នៅ​ពីរ​ថ្ងៃ​ខាងមុខ គឺ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍ នឹងមាន​ភ្លៀង​ធ្លាក់​នៅ​ភាគ​ខាងជើង ភាគ​កណ្តាល​ដោយ​រួមបញ្ចូល​ទាំង​ទីក្រុង​បាងកក ភាគ​ខាងកើត​និង​ខាងត្បូង​។​

​    ​នៅ​ថ្ងៃ​អង្គារ​និង​ពុធ ភ្លៀង​មូសុង​ភាគ​និរតី​នឹង​គ្របដណ្តប់​សមុទ្រ Andaman និង​ឈូង​សមុទ្រ​ថៃ ហើយ​តំបន់​ឥទ្ធិពល​សម្ពាធ​ទាប​នឹង​គ្របដណ្តប់​វៀតណាម​ផ្នែក​ខាងលើ​។​

​    ​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ ភ្លៀង​មូសុង​ភាគ​និរតី​នឹងមាន​ឥទ្ធិពល​ខ្លាំង​ហើយ​ព្យុះ​នឹងធ្វើ​ដំណើរ​ដល់​ចិន​ខាងត្បូង ដោយ​បន្ថែម​កម្រិត​ភ្លៀង​ថែមទៀត​នៅ​ប្រទេស​ថៃ​។​

​    ​ប្រជាជន​នៅ​ភាគ​ខាងជើង ភាគ​ឦសាន ភាគ​ខាងកើត ខាងត្បូង​និង​ប្រជា​នេសាទ​ត្រូវបាន​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃមុខ​នេះ​៕

ប្រភព៖ Bangkok Post

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់