adverise with khmeread 7e7de0a4 68bb 49d3 bcb1 fa9ae835a69d

ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន៥កញ្ចប់

    ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀនកាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង២១ និង៣០នាទី ​នៅចំណុច ផ្លូវ​លំ ក្រុមទី០៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយថា​ កម្លាំង​ល្បាតរបស់អធិការដ្ឋាន​ប៉ូលិសខណ្ឌមានជ័យ បានសហការ​ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ​​បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពីបទជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ដែលមាន​ឈ្មោះ គឹម ថាន់ម៉ាណូ ភេទប្រុស អាយុ២៣ឆ្នាំ
មុខរបរជាងឡាន ទីលំនៅផ្ទះលេខ១២៥ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

    ប្រតិបត្តិការនេះប៉ូលិសបា​ន​ដកហូតវត្ថុតាងមាន ៖ ក្រាមពណ៌ សថ្លាចំនួន០៥កញ្ចប់ថង់ធំ, កាបូបស្ពាយពណ៌ សូកូឡា០១ និងទូរស័ព្ទដៃចាស់ម៉ាកសាំសុង០១គ្រឿង រួចបញ្ជូនទៅខណ្ឌចាត់ការតាមច្បាប់៕

adverise with khmeread

មតិយោបល់