adverise with khmeread F373f253 9923 42ff 817b cafa4ee7a91f

នៅ​សុខៗ​ស្រាប់តែ​រថយន្ត​លុច​ស៊ី​ស​ឆេះ​សន្ធោសន្ធៅ​

    ស្វាយរៀង ​៖ នៅ​សុខៗ​ស្រាប់តែរ​យន្ត​មួយគ្រឿង​បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​នៅ​ម៉ោង​៣ ​និង​១៣​នាទី​រសៀល ថ្ងៃទី​២៥ ​ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង។​

    រថយន្ត​ RX300 របស់​ជនជាតិ​ចិន បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពេញ​ក្រុង​ស្វាយរៀង សង្ស័យថា​ឆ្លង ចរន្តអគ្គិសនី ព្រោះ​រថយន្ត​នេះ បាន​កែច្នៃ​ដាក់​ហ្គាស ភ្លាមៗ​នោះ​ម្ចាស់ បាន​លោត​ចេញពី រថយន្ត​ហើយប្រជាពលរដ្ឋ​បាញ់​ពន្លត់ តែ​មិនអាច​គ្រប់គ្រង អណ្តាតភ្លើង​បាន ទើប​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ជួយ​អន្តរាគមន៍។​

    ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ​ការណ៍ បុរស​ម្នាក់​ជា​ជនជាតិ​ចិន បាន​ជិះ​រថយន្ត​លុច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-5683 បើកបរ​ពី​ជើង​មក​ត្បូង មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឆេះ​ហុយ​ទ្រលោម ផ្អើល​ប្រជា​ពល​រដ្ឋ ភ្លាមនោះ​ម្ចាស់​ភ័យ​បាន​ចុះ​ពី រថយន្ត​ទាញ​ទុយ​យោ​ទឹក ពលរដ្ឋ​មក​ពន្លត់ តែ​មិន​រលត់ ក៏​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​៣​គ្រឿង បាញ់​ព​ន្ល​ត​ទើប រលត់​នៅ​ម៉ោង​៣​ និង​៣០​នាទី​ល្ងាច។​

    នៅក្នុង​រថយន្ត​ដឹក​ធុង​ខ្យល់ អុកស៊ីហ្សែន​ពេញ ហើយ​រថយន្ត​នេះ ក៏​ចាក់​ហ្គាស​ទៀតផង ទើប​ធ្វើឱ្យ​លំនៅដ្ឋាន​ក្បែរ​នោះ​ងាយ និង​ឆាបឆេះ​តែ​សំណាង​ហើយ បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ទាន់សភាពការណ៍ រហូតមកដល់​ល្ងាច​ថ្ងៃទី​ដដែល​ ជនជាតិ​ចិន​ដែល​បើកបរ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ៕

adverise with khmeread

មតិយោបល់