adverise with khmeread Untitled 1

កាល​នៅ​តូច​គេ​ហៅ​នាង​ថា "​ស្រី​កា​ម៉ាប់ និង ស្រី​មុខ​អាក្រក់​" តែ​ថ្ងៃនេះ​គ្មាន​នរណា​ហ៊ាន​ហៅ​ដូច្នេះ​ទៀតឡើយ​!

    ​ពេល​នាង​រៀន​ចប់​សាលា​បឋម នាង​ឡើង​ទម្ងន់​យ៉ាងខ្លាំង​។ នាង Jessica Tan ត្រូវបាន​មិត្ត​រួម​ថ្នាក់​របស់​នាង និង​សាច់ញាតិ​របស់​នាង​ចំអក​ថា "​ស្រី​កា​ម៉ាប់ និង រូបអាក្រក់​" ហើយ​ទំនុកចិត្ត​របស់​នាង​ក៏​ចាប់ផ្តើម​បាត់បង់​។​

​    ​នៅពេល​នាង​ចាប់ផ្តើម​ជឿ​លើ​ការ​ចំអកឡកឡឺយ​ទាំងនោះ ការគោរព​ចំពោះ​ខ្លួនឯង​ក៏​ចាប់ផ្តើម​រលាយ​។ ប៉ុន្តែ​នាង Tan មាន​កម្ពស់ ១,៦៤ ម៉ែត្រ និង​ទម្ងន់ ៦៤ គឺ​ឡូ មាន​ក្ដី​ស្រមៃ​មួយ​ក្នុង​ជីវិត​របស់​នាង​។​

​    ​នាង Tan ដែលមាន​អាយុ ៣០ ក្នុងពេល​បច្ចុប្បន្ន​បាន​ប្រាប់​វេ​ប​សាយ The New Paper ថា "​ខ្ញុំ​បាន​មើល​កម្មវិធី Miss Singapore Universe នៅលើ​ទូរទស្សន៍ ហើយ​ទំនុកចិត្ត ភាព​អស្ចារ្យ​របស់​បេ​ក្ខ​នារី​នៅលើ​ឆាត​បានធ្វើឱ្យ​ខ្ញុំ​មាន​ក្តី​សុបិន​ចង់​ក្លាយជា​បវរកញ្ញា​នៅ​ថ្ងៃ​ណាមួយ បើទោះជា​ខ្ញុំ​គិតថា​វា​មិនអាច​ទៅរួច​ក៏ដោយ​។ ខ្ញុំ​ចង់​មាន​ទំនុកចិត្ត ដូចដែល​ពួកគេ​មាន​ដែរ​"​។​

​    ​នៅពេល​នាង​អាយុ ១៣ ឆ្នាំ​នាង​បានចាប់ផ្តើម​ស្រក​ទម្ងន់​។ អតីត​អ្នក​បម្រើការ​នៅ​ក្រុមហ៊ុន Singapore Airlines និង​ជា​តារា​បង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​ហុងកុង ដែលមាន​មុខ​នៅ​ទំព័រ​មុខការ​សែត The New Paper New Face ក្នុង​ឆ្នាំ ២០០២ បាន​និយាយថា "​នោះ​ហើយ​ជា​ពេល​មនុស្ស​ចាប់ផ្ដើម​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មើលទៅ​ស្អាត ជា​ពាក្យ​ដែល​ខ្ញុំ​មិន​ធ្លាប់​ឮ​ពីមុន​សោះ​"​។​

​    ​"​នៅពេល​ខ្ញុំ​អាយុ ២១ មិត្តភក្ដិ​ខ្ញុំ ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ពិរ​ចារណា​ចូលរួម​ការប្រកួតប្រជែង​បវរកញ្ញា​។ ហើយ​ខ្ញុំ​ក៏​មិនដែល​គិតថា​ខ្ញុំ​បាន​ក្លាយជា​បវរកញ្ញា​តំណាងឱ្យ​សិង្ហ​បុរី​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដែរ​"​។​

​    ​"​មុនពេល​ចូលរួម​ប្រឡង​កម្មវិធី​បវរកញ្ញា MUS ខ្ញុំ​មិនមាន​ទំនុកចិត្ត​សូម្បីតែ​បន្តិច និង​មិន​ទុកចិត្ត​ចំពោះ​ស្បែក​របស់ខ្លួន​ទៀត​។  វា​មិន​ងាយស្រួល​ក្នុង​ដោះស្រាយ​បញ្ហា​ទំនុកចិត្ត​ដែល​បាន​បាត់បង់​កាលពី​ខ្ញុំ​នៅ​សាលា​បឋម​នោះឡើយ​"​។​

​    ​"​ប៉ុន្ដែ​បន្ទាប់ពី​ជួប​ស្ត្រី​ផ្សេងៗ​គ្នា​គ្រប់​តំបន់​ក្នុង​ពិភពលោក ខ្ញុំ​បានដឹងថា​ស្ត្រី​ដែល​ស្អាត​បំផុត​គឺ​ផ្អែ​កលើ​ទំនុកចិត្ត​នេះឯង​"​។​

​    ​នាង Jessica Tan គឺជា​បរ​វក​ញ្ញា​ម្នាក់​តំណាងឱ្យ​សិង្ហ​បុរី និង​ជាប់​ជា​បវរកញ្ញា Miss Universe Singapore ក្នុង​ឆ្នាំ ២០០៧៕

adverise with khmeread
ប្រភព៖ ABCnews

អ្នកនឹងចូលចិត្ត

មតិយោបល់