Pokemon 12

មាន​អនាគត​! ស្រី​ស្រស់​រូបនេះ​សុខចិត្ត​បោះបង់​ការងារ​មួយខែ ២.៦០០ ដុល្លារ​មកលេង​ហ្គេម Pokémon Go

    ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់នេះ​ធ្វើជា​គ្រូបង្រៀន​រកចំណូលបាន ២.៦០០ ដុល្លារ​ក្នុង​មួយខែ ប៉ុន្ដែ​នាង​បាន​រកឃើញ​ការងារ​ថ្មី​មួយទៀត ដែល​នាង​គិតថា​អាច​រកប្រាក់​ច្រើនជាង​នេះ គឺ​ក្លាយជា​អ្នកលេង​ហ្គេម​ពេញ​ម៉ោង Pokemon Go​។​

​    ​Sophia Pedraza វ័យ ២៦​ឆ្នាំ បាន​បោះចោល​ការងារ​របស់​នា​ង​ក្នុង​គោលបំណង​ចំណាយ​ពេលវេលា​នាង​ទាំងអស់​ដើម្បី​ក្លាយជា​អ្នកលេង​ហ្គេម​ដ៏​ល្អ​បំផុត​នៅលើ​ទូរស័ព្ទដៃ ដើម្បី​ប្រមាញ់​តួអង្គ Pokemon​។​

​    ​នាង Pedraza បាន​ប្រាប់ The Sun ថា "​ខ្ញុំ​បាន​ដោ​ន​ឡូត​វា​ភ្លាមៗ​ដោយ​ជឿថា​វា​ជា​ប្រាក់​ដែល​ត្រូវបង្កើត​។ ម្ដាយ​ខ្ញុំ​គិតថា​ខ្ញុំ​ឆ្កួត ប៉ុន្ដែ​គាត់​នឹង​យល់​ពី​គំនិត​ខ្ញុំ​ឆាប់ៗ​នេះ​"​។​

​    ​មុនពេល​ហ្គេម Pokemon Go បានចេញ​ឱ្យប្រើ​ប្រាស់​ក្នុង​ខែ​នេះ នាង Pedraza ដែល​បញ្ចប់​សញ្ញាបត្រ​ច្បាប់ បាន​បង្រៀន​សិស្ស​ក្នុង​មុខ​វិទ្យា​ជាច្រើន​ដូចជា គណិតវិទ្យា ភាសា​អង់គ្លេស និង​ចម្រៀង​។​

​    ​ប៉ុន្ដែ​ពីរ​សប្ដាហ៍​កន្លងមកនេះ នាង​បានទទួល​បទពិសោធន៍​ថ្មី​មួយទៀត​គឺ​ការថត Pokemon​។ ហើយ​នាង​បាន​និយាយថា "​ថ្ងៃ​ខ្លះ​ខ្ញុំ​បាន​លេង​វា​រហូតដល់ ១៨ ម៉ោង ពីព្រោះ​អ្នក​អាច​លេង​វា​គ្រប់ពេលវេលា មិន​ថា​អ្នក​នៅ​ជាមួយ​មិត្តភក្ដិ ចូល​ក្លឹប ឬក៏​បារ​ទេ​"​។​

​    ​នាង​គ្រោង​ប្រើ​ទូរស័ព្ទ​ឱ្យ​ច្រើន ដូច្នេះ​នាង​អាចបង្កើត​គណនី​ឱ្យ​ច្រើន និង​លេង​ឱ្យ​ឡើង Level ខ្ពស់ ហើយ​លក់​វា​នៅលើ eBay ក្នុងតម្លៃ ១.៣០០ ដុល្លារ​ក្នុង​មួយ​គណនី​៕

ប្រភព៖ Newsyorkpost

អ្នកនឹងចូលចិត្ត

មតិយោបល់