adverise with khmeread 1

លោកស្រី Michelle Obama ប្រើប្រាស់​សន្ទរកថា​ចុងក្រោយ​ក្នុងនាម​ជា​ជំទាវ​ទីមួយ បាញ់ Donald Trump មិនឱ្យ​ស្រក់ឈាម​មួយ​តក់​!

​    ​លោកស្រី Michelle Obama បាន​ប្រើ​សុន្ទរ​កា​ថា​របស់​លោកស្រី​ដើម្បី​បំបាក់មុខ​លោក Donald Trump នៅ​ចំពោះមុខ​មហាជន​ជាច្រើន​នាក់ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ គាត់​មិនបាន​ប្រើ​ឈ្មោះ​លោក Donald Trump សូម្បី​តែមួយ​ម៉ាត់​។​

​    ​ដោយ​បង្ហាញ​ការគាំទ្រ​ដល់​លោកស្រី Hillary Clinton ភរិយា​លោក Barack Obama រូបនេះ​បាន​ពណ៌នា​សហរដ្ឋអាមេរិក​ថា​ជា "​ប្រទេស​អស្ចារ្យ​ជាងគេ​នៅលើ​ផែនដី​" ដោយ​នេះ​ជាការ​សើចចំអក​ដល់​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណៈរដ្ឋ លោក Donald Trump ចំពោះ​ការលើកឡើង​ប្រសិនបើ​លោក​ឈ្នះឆ្នោត លោក​នឹង​ធ្វើឱ្យ "​អាម​រិ​ក​អស្ចារ្យ​ម្តងទៀត​"​។ ន័យ​នេះ​លោកស្រី​ចង់​បានន័យថា អាមេរិក​អស្ចារ្យ​រួចទៅហើយ តើ​លោក Trump ចង់ឱ្យ​អស្ចារ្យ​ម្តងទៀត​យ៉ាងដូចម្តេច​?

​    ​ដោយ​វាយប្រហារ​លោក Trump ដោយ​មិនបាន​និយាយ​ចំឈ្មោះ​គាត់​មួយ​បៀក លោកស្រី Michelle Obama បាន​និយាយថា "​ដោយសារ Hillary Clinton, កូនស្រី​ខ្ញុំ និង​កូនប្រុស​យើងទាំងអស់គ្នា​ឥឡូវ​ចាប់ផ្តើម​ជឿជាក់ថា​ស្ត្រី​ម្នាក់​ក៏​អាច​ក្លាយជា​ប្រធានាធិបតី​អាមេរិក​បានដែរ​។ អ៊ីចឹង​សូម​មើលចុះ កុំឱ្យ​នរណាម្នាក់​ប្រាប់​អ្នក​ថា​ប្រទេស​នេះ​មិន​អស្ចារ្យ​តទៅទៀត ហើយ​ថា​យើង​ត្រូវតែ​ធ្វើឱ្យ​ប្រទេស​នេះ​អស្ចារ្យ​ម្តងទៀត​ស្អី​គេ​នោះ​។ ព្រោះ​ឥឡូវនេះ​ប្រទេស​នេះ​អស្ចារ្យ​លើ​ផែនដី​រួចទៅហើយ​!"៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់