adverise with khmeread 13672371 1019848598130055 123182770 n

ស្លាប់ទៀតហើយ!!! បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងដល់​ប្រជាពលរដ្ឋខាងជ្រោយចង្វា​រ

    ​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​ក្នុង​ដី​ឡូ​មួយកន្លែង​នៅ​ខាងក្រោយ​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វារ ដោយ​មិនទាន់​ដឹងថា ករណី​ឃាតកម្ម ឬក៏​ធ្វើអត្តឃាត​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងដល់​ប្រជាពលរដ្ឋ​។​

    ​ហេតុ​ការ​នេះ​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ដី​ឡូ​មួយកន្លែង​នៅ​ខាងក្រោយ​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វារ ស្ថិតនៅក្នុង​ក្រុម​១ ភូមិ​៣ ​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​

    ​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ វ៉ាន់ ទី ហៅ​ធា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ប្រពន្ធ​ឈ្មោះ សេន រ៉​ហ៊ី​ម៉ាស់ អាយុ​២៤ឆ្នាំ មុខរបរ​លក់​ប្រហិត អ្នក​ពីរ​ស្នាក់​ជាមួយគ្នា​នៅផ្ទះ​លេខ​២៤ ក្រុម​២ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល អ្នក​ទាំងពីរ​មានកូន​ពីរ​នាក់​ស្រី​១​ប្រុស​១​។​

    ​បើតាម​សម្តី​ប្រពន្ធ​ជនរងគ្រោះ​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ប្តី​របស់គាត់​បានចេញ​ពី​ផ្ទះ​បាត់​មិនដឹង​ទៅណា​។ លុះ​ព្រឹក​ឡើង​ស្រាប់​តែមាន​បុរស​ម្នា​ក់មក​ប្រាប់ថា ប្តី​របស់គាត់​បាន​ស្លាប់​ហើយ​នៅក្នុង​ដីឡូត៍​មួយកន្លែង​។​

    ​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ហើយ​សុំ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​យក​សព​មក​ធ្វើបុណ្យ​ ដោយ​មិនបាន​ឱ្យ​សមត្ថកិច្ច​ធ្វើ​កោ​ស្យ​វិ​ច្ច័​យ​នោះទេ តែ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ក្រុមគ្រួសារ​វិញ​ថា សមត្ថកិច្ច​ជំនាញ​ត្រូវតែ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព ដើម្បី​បញ្ជាក់​ឱ្យដឹងថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​ដោយសារ​ការធ្វើអត្តឃាត​ខ្លួនឯង ឬក៏​ជា​ករណី​ឃា​ត្ត​កម្ម​៕​

adverise with khmeread

មតិយោបល់