adverise with khmeread 13672402 1019850778129837 511028123 n

សំណាងណាស់! រថយន្តចំនួន​៥​គ្រឿង បាន​បុកបន្តកន្ទុយ​គ្នា តែមិននរណាគ្រោះថ្នាក់ដល់ជីវិត

    កំពង់ធំ ៖ រថយន្ត ចំនួន​៥​គ្រឿង បាន​បុកបន្តកន្ទុយ​គ្នា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បានកើត ឡើង​នៅលើ កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ភូមិ​ត្រើយ​ម​យ៉ាប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅវេលា​ម៉ោង១០ និង២៥​នាទី ថ្ងៃទី​២៦​ ខែកក្កដា ​ឆ្នាំ​២០១៦។

    បណ្តាលឱ្យ​មាន​ភ្ញៀវ​ជន ជាតិ​វៀតណាម​៥​នាក់រងរបួស (៣​បាក់ដៃ ២​នាក់​របួសស្រាល) ចំណែក​កម្ពុជា ទាំង​រថយន្ត​តូចធំ ៨​នាក់ សរុប​១៣​នាក់។​

​    សមត្ថកិច្ចបាន​ឱ្យដឹងថា មុនពេល​កើតហេតុមាន​រថយន្តក្រុង​ប្រភេទ​២៥​កៅ​អ៊ី បាន​បើក​ចេញពី​ភ្នំពេញ លុះ​មកដល់​ចំនុច​ជញ្ជីង​ថ្លឹង​រថយន្ត ស្រប​ពេលដែល មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជា​ចំនុច​ផ្លូវ​កោង ក៏​បណ្តាលឱ្យរអិល​ធ្លាក់​ទី​ស្នាមភ្លោះ ក្រឡាប់​ផ្ងា​រជើង នៅវេលា​ម៉ោង​៩ និង៤៥​នាទី។ 

    ក្រោយមក មាន​រថយន្ត​ជាច្រើន​គ្រឿង នាំគ្នា​ប​អ​ង្អ​ន់​ល្បឿន​ដើម្បី មើល​រថយន្ត​ក្រឡាប់ គឺ​រថយន្ត​ម៉ាក នី​សាន់​បើកមុខ​គេ ក្រោយមក​រថយន្តក្រុងរបស់​ក្រុម ហ៊ុន ​វៀតណាម បាន​បង្អន់​ល្បឿ​ង ស្រាប់តែ​រថយន្ត​យី​ឌុប ៥​ភ្លៅ​ដឹកឈើ​ជាង​៦ ម៉ែត្រគូប ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A-2654 បុក​ពីក្រោយរថយន្តក្រុង។

    ចំណែក​រថយន្តក្រុង ពាក់​ស្លាក​លេខ 51B- 19964 ពណ៌​ក្រហម ជ្រុល​ទៅបុក​រថយន្ត​នីសា​ន់ ពាក់​ស្លាក​លេខ រដ្ឋ​ 36-2-0/93 ពណ៌​ស ពីក្រោយ​របស់​អង្គភាព​ស៊ីម៉ាក់ ចំណែក​រថយន្ត​ស៊ីម៉ាក់ ជ្រុល​ទៅបុក​ និង​រថយន្ត ហ្វ​ត​មួយគ្រឿង​ទៀត។ 

    ក្រោយពី​កើត ហេតុ​ម្ចាស់រថយន្ត​ហ្វ​ត់ ពុំមាន​អ្វី​ខូចខាត​ធ្ងន់ធ្ងរ ក៏​ឡើ​ក​រថយន្ត​បើកទៅដោយ​សុ​វត្តិភាព ចំណែក​រថយន្ត ដែល​ខូចខាត ធ្ងន់ធ្ងរ​គឺ​នៅ​ចតកន្លែងកើតហេតុរងចាំ​ដោះស្រាយ​៕

adverise with khmeread

មតិយោបល់