adverise with khmeread 1 %281%29

ឃាត់ខ្លួនស្រីស្រស់ ប្រុសសង្ហាពីររូប រួមជាមួយអាវុធខ្លី​ចំនួន​២​ដើម និង​គ្រឿងញៀន​មួយចំនួនធំ​

    ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​២​នាក់ និង​អាវុធខ្លី​ចំនួន​២​ដើម រួមទាំង​ញៀន​មួយចំនួនធំ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចុះបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី រៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ Apartment ​លេខ​៣៧​ហ្សេ​ត ផ្លូវ​២៦១​ហ្សេ​ត ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​នៅ Apartment ខាងលើ បន្ទប់​ជាន់​ទី​១​។​

    ​លោក ប៉ាន់ សុភាព បាន​ប្រាប់ថា​ មុន​ឈានទៅដល់​ការចុះ​ឆែកឆេរ​ និង​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​ខាងលើ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បានធ្វើការ​ឃាត់ខ្លួន​បក្ខ​ពួក​ម្នាក់​ការ​ពីថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​៩ ​ទៅ​១០​យប់ ហើយ​នាំយក​សាកសួរ​អស់​រយៈពេល​ជិត​២០​ម៉ោង ទើប​ជនសង្ស័យ​ព្រមឆ្លើយ​សារភាព ហើយ​កម្លាំង​ជំនាញ​ស្នើរ​សុំ​បទបញ្ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះមក​ឆែកឆេរ​ឃើញជាក់ស្តែង​តែម្តង​។​

​    កម្លាំង​ជំនាញ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចាន់ វិចិត្រ ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ DJ នៅ​លីកា​ស៊ី មាន​ស្រុកកំណើត​ភូមិក​ន្តៀ​ង ឃុំ​ក​ន្តៀ​ង ស្រុក​ក​ន្តៀ​ង​ក្នុង ខេត្ត​ពោ​ធ៏​សាត់ និងនារី​សង្ស័យ​ឈ្មោះ សំ សូ​នី​តា ភេទ​ស្រី ជនជាតិខ្មែរ អាយុ១៦​ឆ្នាំ មុខរបរ​សិស្សថ្នាក់​ទី​១០ នៃ​អនុ​វិទ្យ​ល័យ​សន្ធរម៉ុក ស្នាក់នៅ​ក្នុង​បូរី​ លឹម ​ឈៀង​ហ៊ា​ក់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ហើយ​ដកហូត​បាន​រថយន្ត Lexus GS300 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AC-5515, អាវុធខ្លី​ចំនួន២​ដើម​, គ្រឿង​មួយចំនួនធំ និង​ឧបករណ៍​សម្រាប់​សេព​មួយចំនួន​។​

​    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់