adverise with khmeread 2health screening blood pressure test fotolia 44264333 subscription xxl

មាន​បច្ច័យ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម

   អាការ​:​លើស​សម្ពាធ​ឈាម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំងឺ​កាច​សាហាវ​បំផុត​មួយ​ឬ​ជា​ឃាតករ​លាក់​មុខ ដែល​បានសម្លាប់​និង​ធ្វើឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ពិការ​ក្នុង​មួយឆ្នាំៗ​រាប់សែន​លាន​នាក់​។​បើ​ចង់​គេច​ឱ្យ​ឆ្ងាយ​និង​ទប់ស្កាត់​ជំងឺ​នេះ​លោកអ្នក​គប្បី​ចៀសវាង​ការបរិភោគ​អាហារ​ដូចខាងក្រោម​៖
   - កត្តា​អាយុ ៖ ពេល​ឈានចូល​អាយុ​កាន់តែ​ច្រើនឡើង​ការប្រឈមមុខ​ជាមួយ​ជំងឺ​លើស​សម្ពាធ​ឈាម​កាន់តែ​ខ្ពស់​ទៅតាម​នោះដែរ ។​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​ការបរិភោគ​សាច់សត្វ​ដែលមាន​ខ្លាញ់​ខ្ពស់​ដូចជា​ខ្លាញ់ជ្រូក  ស្បែក​មាន់ ខ្លាញ់គោ ....​ជាដើម ។​
   ទោះបីយ៉ាងណា​ក៏ដោយ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ខ្លាញ់ត្រី​ឬ​សាច់​ត្រី​ទោះ​បរិភោគ​ប៉ុណ្ណា​ក៏​មិន​បង្ក​ឱ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ឡើយ​។​ផ្ទុយទៅវិញ​វា​មានតែ​ជួយ​បំបាត់​សារជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ថែមទៀត​។​
   -​រោគ​តំណពូជ ៖ អ្នក​ដែលមាន​សមាជិក​ក្នុង​គ្រួសារ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម តែង​ប្រឈម​ជាមួយ​ការកើត​រោគ​នេះ​ខ្ពស់ជាង​ប្រក្រតី​។​ទោះបីយ៉ាងណា​តាម​ការស្រាវជ្រាវ​ខ្លះ​បាន​បញ្ជាក់ថា ជំងឺ​លើស​សម្ពាធ​ឈាម​មិន​ពាក់ព័ន្ធ​ជាមួយ​តំណរ​ពូជ​ទេ គឺ​ភាគច្រើន​កើតឡើង​បណ្តាលមកពី បរិស្ថាន សង្គម ការបរិភោគ និង​ការប្រើប្រាស់​ជីវិត​រស់នៅ​មិន​ត្រឹមត្រូវ​ជាដើម​។​
  -​ទម្ងន់​លើស​និង​ធាត់ ៖  ក្រុមមនុស្ស​ដែលមាន​ទម្ងន់​លើស​កំណត់​និង​ធាត់​តែង​ត្រូវការ​ឈាម​ទៅ​ចិញ្ចឹម​តាម​រាងកាយ​ក្នុង​បរិមាណ​ច្រើនជាង​មនុស្ស​ធម្មតា និង​តម្រូវការ​បរិមាណ​ឈាម​ដែល​កើនឡើង​នេះ ហើយ​ដែល​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
   - របៀបរបប​ការរស់នៅ ៖  ការរស់នៅ​បើ​មិនសូវ​ធ្វើ​ចលនា​ខ្លួនប្រាណ ហើយ​គិតតែ​អង្គុយ ដេកៗ​នោះ​តែង​បង្ក​ធ្វើឱ្យ​មានការ​ប្រឈម​ជាមួយ​សង្វ​ក់​បេះដូង​លោត​ខ្ពស់​ឡើង ដែល​បញ្ហា​នេះហើយ​នាំឱ្យ​ទទួលរង​ប៉ះទង្គិច​ដល់​ភ្នា​សរសៃឈាម​កាន់តែ​ខ្ពស់ និង​ព្រម​ជាមួយគ្នា សម្ពាធ​ឈាម​ក៏​កើន​ខ្ពស់​ឡើង​ផងដែរ​។​
   - បរិភោគ​អាហារ​មាន​សូ​ដ្យូ​ម​ខ្ពស់ ៖  ដូចជា​អំបិល ប៊ីចេង​ច្រើន​ហួស​កម្រិត​ដែល​ធ្វើឱ្យមាន​ការប្រមូល​ផ្ទុក ទុក​នៅក្នុង​រាងកាយ​កាន់តែ​ច្រើនឡើង​ហេតុនេះ​
​ទើប​ជំរុញ​ឱ្យ​បរិមាណ​ឈាម​កាន់តែ​កើន​ខ្ពស់ ដែលជា​មូលហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​កាន់តែ​ឆាប់រហ័ស​។​
   - ផឹក​កាហ្វេ  ៖ ដែលជា​បច្ច័យ​សំខាន់​ក្នុងការ​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ងាយ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​តាម​ពីក្រោយ​ណាស់​។​
   - ការផឹក​គ្រឿង​ស្រវឹង ៖ មាន​អត្រា​បន្ថែម​សម្ពាធ ឈាម និង​ប្រឈម​ជាមួយ​ការកើត​រោគ​បេះដូង​ខ្ពស់​។​
    - ភាព​តានតឹង ៖ បង្ក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ក្នុង​រយះពេល​មួយ​ដ៏​ខ្លី​តែប៉ុណ្ណោះ​។​
    - ភាព​ទុក្ខសោក ៖ មានការ​ពាក់ព័ន្ធ​ជាមួយ​សម្ពាធ​ឈាម ឡើង​ខ្ពស់​ក្នុង​រយ​:​ពេល​យូរអង្វែង​។​
    ប្រការ​ត្រូវ​ចៀសវាង​និង​ជ្រើសរើស​បរិភោគ​អាហារ​បាន​ត្រឹមត្រូវ  គួរ​ជ្រើស រើស​បរិភោគ​ប្រភេទ​អាហារ DASH (Ditary Approaches to Stop Hypertension)​ឬ​អាហារ​ដើម្បី​កាត់បន្ថយ​សម្ពាធ​ឈាម មានដូចជា​កាត់បន្ថយ​សារជាតិ​ខ្លាញ់ កាត់បន្ថយ​អំបិល កាត់បន្ថយ​អាហារ​ផ្អែម និង​ងាក​មក​បរិភោគ​
​បន្លែ និង​អាហារ​ដែលមាន​កាក​សរ​សៃ​ខ្ពស់​វិញ​។​
    អាហារ​ដែលមាន​កាក​ស​រ​សៃ​ខ្ពស់​មានដូចជា​ស្ពៃ ស្ពៃក្តោប ត្រសក់ផ្អរ ស្លឹក​
​បាស់ ប្រភេទ​ផ្លែឈើ ដែល​ផ្តល់​ថាមពល​ទាប និង​ជ្រើសរើស​បរិភោគ​គ្រាប់​ធុញ្ញ​ជាតិ​វិញ​។​ពិសេស​ជាង​នេះ​ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ជាប់​ជាប្រចាំ​នោះ​នឹង​ជួយ​ឱ្យ​អាការ​:​ប្រសើរឡើង​ឬ​អាច​ចៀស​ឆ្ងាយ​ពី​រោគ​នេះ​បាន​មួយកម្រិត​ធំ​៕​

adverise with khmeread

មតិយោបល់