adverise with khmeread 13652510 264956133885507 590327490 n

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយកញ្ចប់​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុស​ច្បាប់​នា​ថ្ងៃទី២៥​ កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៦ ​និង​៣០​នាទី ​ចំណុច​ភូមិ​ស្រែ​គោក ​ឃុំ​អន្លុងរមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លៀង កុសល់ ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ មុខរបរ កម្មករ​រោង​ចាក់​កាត់ដេរ រស់នៅ​ភូមិ​ខាងត្បូង​ឃុំ​អន្លុង​រមៀត ​ស្រុក​កណ្តាល​​ស្ទឹង ខេត្តកណ្តាល​។

    ​វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​តូច​, ​ម៉ូតូ​០១​គ្រឿង​ម៉ាក C១២៥ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០០៩ ពាក់​ផ្លាកលេខ កណ្ដាល 1J 6172 ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក iphone5 ​ពណ៌​ទឹកប្រាក់ កាបូ​ដៃ​ពណ៌​ខ្មៅ​០១, ​អត្តសញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក និង​បារី​ចំនួន​០២​ដើម​។​

    ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​២៥ ​កក្ក​ដា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុ​ស្ដិ៍បាន​សហការ​ជាមួយ​ជំនាញ​ស្រុក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ​បាន​ជួប​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​បាន​សួរនាំ ឆែក​ឃើញ​មា​ថ្នាំញៀន០១​កញ្ចប់​តូច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំ​រឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់