adverise with khmeread 4b627953 9ab9 44e3 a97d c91728dfa9dc

ឃាត់​បុរស​ម្នាក់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​

    កណ្តាល ៖ ប៉ូលិស​ស្រុក​មុខកំពូល​បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ការចាប់ខ្លួន​តាម​​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល​នា​ថ្ងៃទី​២៦​ កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​ និង​៤៥​នាទី នៅ​ចំណុច​ក្នុង​វត្ត​ឈើទាល​ភ្លោះ ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ ពីបទ​ប៉ុនប៉ង​មនុស្សឃាត​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អំពារ បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ឌឹ​ម តា​រ៉ា​វុ​ទ្ធ​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល​ ពីបទ​ប៉ុនប៉ង​មនុស្សឃាត កើតឡើង​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៧ ​តាម​ដីកា​លេខ​៦១០​ចុះ​ថ្ងៃទី​២៦.០៨.២០១៥ របស់លោក ហុក វ៉ាន់​ធី​ណា ​ចៅក្រម​ស៊ើ​ប សួរ​សាលាដំបូង​ខេត្តកណ្ដាល រួច​បាន​បញ្ជូនមក អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​ដើម្បី​បន្ត​ចាត់ការ​តាមនីតិវិធី៕

adverise with khmeread

មតិយោបល់