adverise with khmeread 1

អត្ថប្រយោជន៍​នៃ​ការព្យាបាល​ជំងឺ​ដោយ​ប្រើ​ឈ្លើង​! ដឹង​ហើយ​អ្នក​ប្រហែលជា​ចង់រក​សាកល្បង​ថ្ងៃ​ណាមួយ​

    ​ការព្យាបាល​ជំងឺ​ដោយ​ប្រើ​ឈ្លើង​ត្រូវបាន​ប្រើ​សម្រាប់​ជាការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ជំងឺ និង​អាកា​រៈ​ផ្សេងៗ​អស់​រាប់ពាន់​ឆ្នាំ​មកហើយ​។ សព្វថ្ងៃ​ការព្យាបាល​បែបនេះ​ក៏​នៅតែ​រក្សា​វត្តមាន​ដដែល​។ 

​    ​ទោះយ៉ាងណា ការព្យាបាល​នេះ​អាច​ប្រើតែ​សម្រាប់​ជំងឺ​ដែល​អាច​ព្យាបាល​ជាមួយ​ឈ្លើង​តែប៉ុណ្ណោះ​។ កន្លងផុតទៅ​អស់ ១២ ឆ្នាំ​ហើយ​ដែល​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក (FDA) អនុម័ត​ឱ្យប្រើ​ប្រាស់​វិធីសាស្ត្រ​ព្យាបាល​ជំងឺ និង​ទប់ស្កាត់​ជំងឺ​ដោយ​ប្រើ​ឈ្លើង​។ 

​    ​តាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ ការព្យាបាល​ដោយ​ប្រើ​ឈ្លើង​មានការ​ពេញនិយម​គឺ​កាលពី ៣៥០០ ឆ្នាំមុន​។ ការព្យាបាល​ប្រភេទ​នេះ​ចាប់ផ្តើម​ល្បីល្បាញ​គ្រប់​ប្រទេស​លើ​ពិភពលោក​។ និន្នាការ​ព្យាបាល​របៀប​នេះ​ឈានដល់​កម្រិត​ខ្ពស់បំផុត​គឺ​នៅ​ដើម​សតវត្សរ៍​ទី ១៩ នៅពេល​ឈ្លើង​ត្រូវបាន​ចាត់ជា​សត្វ​ងាយ​ផុត​ពូជ ដោយសារ​មនុស្ស​ចាប់​វា​សម្រាប់​គោលបំណង​ព្យាបាល​ជំងឺ​នេះឯង​។ 

​    ​* ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការព្យាបាល​ជំងឺ​ដោយ​ប្រើ​ឈ្លើង​
​    ​១. ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង​
​    ​វា​អាច​ព្យាបាល​ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង​បាន​គឺ​ដោយសារ​ទឹកមាត់​របស់​វា​ជួយ​ជំរុញ​លំហូរ​ឈាម និង​ជំរុញ​ឱ្យ​ប្រសើរឡើង​នូវ​រំញោច Hyperalgesia ឬ​រំញោច​ដែល​បង្ក​ការឈឺចាប់​នៅក្នុង​ជាលិកា​។ អ្នកស្រាវជ្រាវ​និយាយថា គេ​យក​ឈ្លើង ៤ ទៅ ៦ ក្បាល​ដាក់​លើ​តំបន់​សរសៃ​ជើង ឬ​តំបន់​ប៉ះពាល់​ដោយផ្ទាល់​។ វា​ជួយ​ឱ្យ​ដើរ​បាន​ស្រួល បំបាត់​ការឈឺចាប់ និង​ការ​ហើម​។​ល​។​

​    ​ទឹកមាត់​ឈ្លើង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង និង​អាកា​រៈ​ផ្សេងទៀត ដោយសារ​វា​មាន​សមាសធាតុ​ពង្រា​វ​ឈាម​ធម្មជាតិ ហើយ​សមាសធាតុ​នេះ​អាចជួយ​ទប់ស្កាត់​និង​ព្យាបាល​ការ​កកឈាម​ក្នុង​សរសៃឈាម​បាន​។ 

​    ​២. ជួយ​ដល់​ដំណើរការ​វះកាត់ ជាពិសេស​ការវះកាត់​សរីរាង្គ​តូចៗ​
​    ​មិនមែន​គ្រប់ការ​វះកាត់​សុទ្ធតែ​មិនមាន​ផលប៉ះពាល់​នោះទេ​។ ក្នុង​ករណីខ្លះ មនុស្ស​អាច​ជួបប្រទះ​ការ​ហូរឈាម​ច្រើន​ចេញពី​សរសៃឈាម​តូចឆ្មារ​។ ប្រសិនបើ​ដោះស្រាយ​មិនបាន​ល្អ​ទេ កោសិកា​ជាលិកា​អាច​ងាប់​។ ក្នុងករណី​បែបនេះ​គេ​អាច​យក​ឈ្លើង​មកជួយ​ឃាត់ឈាម​មិនឱ្យ​ហូរ​ច្រើន​បាន ដោយសារតែ​គុណសម្បត្តិ​នៃ​ទឹកមាត់​របស់​ឈ្លើង​។ ហើយ​ក្រោយ​វះកាត់​រួច ឈ្លើង​ក៏​អាចជួយ​ជំរុញ​លំហូរ​ឈាម​ដើរ​បាន​ស្រួល​ផងដែរ​។ 

​    ​៣. ជំងឺមហារីក​
​    ​កាលពី ៨ ឆ្នាំមុន ករណី​ស្លាប់ ១៣​ភាគរយ​ជុំវិញ​ពិភពលោក​គឺ​បង្កឡើង​ដោយ​ជំងឺមហារីក​។ ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា សមាសធាតុ​ប្រឆាំង​វីរុស ប្រឆាំង​កំណក​ឈាម និង​សមាសធាតុ​ជាច្រើន​ទៀត​រកឃើញ​ក្នុង​ទឹកមាត់​ឈ្លើង​អាច​ជំនួស​ថ្នាំ​ព្យាបាល​មហារីក​នៅ​ថ្ងៃ​ណាមួយ​។ 

​    ​ការស្រាវជ្រាវ​បាន​រកឃើញ​សមាសធាតុ​សំខាន់បំផុត​មួយ​ហៅថា Ghilanten ដែល​អាច​ទប់ស្កាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​សួត មហារីក​ស្បែក និង​មហារីក​សុដន់​៕

adverise with khmeread
ប្រភព៖ guideforhealthylifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់