adverise with khmeread Untitled 1

ទឹក​ផ្លែឈើ​ធម្មជាតិ​សម្រាប់​ព្យាបាល​រលាក​ក្រពះ​

    ​រលាក​ក្រពះ​គឺជា​ការ​រលា​កមួយ​ក្នុង​ស្រទាប់​ខាងក្នុង​ក្រពះ​។ វា​អាច​កើតឡើង​ភ្លាមៗ ឬ​កើតឡើង​សន្សឹមៗ​។​

​    ​រោគសញ្ញា​របស់​វា​រួមមាន ចាល់​ជាតិ​អាស៊ីត ឈឺក្រពះ ក្អួត ចង់​ក្អួត និង​ថមថយ​ចំណង់​អាហារ​។ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​រលាក​ក្រពះ និង​ជួយ​ស្ដារ​ក្រពះ​របស់​អ្នកជំងឺ អ្នក​គួរតែ​ធ្វើតាម​ការណែនាំ​ពី​វេជ្ជបណ្ឌិត​របស់​អ្នក និង​ធ្វើការ​ប្ដូរ​របប​អាហារ​របស់​អ្នក​។​

​    ​ហើយក៏​អាច​សាកល្បង​ទឹក​ផ្លែឈើ​ធម្មជាតិ​សម្រាប់​រោគ​ឈឺក្រពះ ដើម្បី​ការពារ​សុខភាព​ក្រពះ​របស់​អ្នក​បានដែរ ប្រសិនបើ​មិនមាន​ឱកាស​ជួប​ជាមួយ​វេជ្ជបណ្ឌិត​។ ខាងក្រោម​គឺជា​ទឹក​ផ្លែ​ឈឺ​ដែល​អ្នក​ត្រូវ​ពិសា​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ក្រពះ​។​

​    ​១. ការ៉ុត និង​ដំឡូងបារាំង​
​    ​- ការ៉ុត​ទំហំ​ល្មម ២ 
​    ​- ដំឡូងបារាំង​ទំហំ​ល្មម ១
​    ​- ទឹក​ខ្ញី ១ ស្លាបព្រា​កាហ្វេ​

​    ​កិន​គ្រឿងផ្សំ​បញ្ចូល​គ្នា​ស្រង់​យកតែ​ទឹក​មក​ផឹក​។​

​    ​២. ជីរវ៉ាន់ស៊ុយ​
​    ​- ការ៉ុត ១ 
​    ​- ជីរ​វ៉ាន់​ហាន់ ២ ស្លាបព្រា​បាយ​
​    ​- ទឹក ១ ពែង​

​    ​កិន​ជីរវ៉ាន់ស៊ុយ ការ៉ុត​ចិត​សំបក​និង​លាយ​ជាមួយ​ទឹក ហើយ​កិន​រហូត​បានជា​ទឹក​ភេសជ្ជៈ​។ 

​    ​ពិសា​បាន​គ្រប់ពេល អាច​ពិសា​បាន​រាល់ថ្ងៃ មិនមាន​បញ្ហា​អ្វី​នោះទេ ព្រោះ​ជា​របស់​ធម្មជាតិ​សុទ្ធសាធ​៕

adverise with khmeread
ប្រភព៖ 1mhealthtips

អ្នកនឹងចូលចិត្ត

មតិយោបល់