adverise with khmeread Untitled 1

អា​ថ៍កំ​បាំង​នៃ​ម៉ាស់​ធម្មជាតិ ដែល​ជួយ​ស្ត្រី​ជប៉ុន​រក្សា​សម្រស់​ក្មេង​ជាង​វ័យ​មាននៅ​ក្នុង​គ្រឿងផ្សំ​ចំនួន ២ នេះ​

    ​តើ​អ្នកដឹង​ទេ​ថា​អង្ករ​ត្រូវបាន​ប្រើ​ដូចជា​ភ្នាក់ងារ​កែ​សម្ផស្ស​មួយ​អស់​ជាច្រើន​សតវត្សរ៍​មកហើយៗ​ភាគច្រើន​គឺ​ត្រូវបាន​ប្រើ​ក្នុងប្រទេស​ជប៉ុន​?

​    ​វា​សម្បូរ​ទៅដោយ​វីតាមីន B ដែល​ជួយ​បណ្ដុះ​កោសិកា​ថ្មី ជួសជុល​ស្បែក ពន្យារ​ភាព​ចាស់ និង​បង្កើត​ការផ្គត់ផ្គង់​ឈាម​ទៅកាន់​ស្បែក​។​

​    ​ខាងក្រោម​នេះ​គឺជា​អា​ថ៍កំ​បាំង​ម៉ាស់​មុខ​ធម្មជាតិ​របស់​ជប៉ុន​។​

​    ​* គ្រឿងផ្សំ និង​វិធី​ធ្វើ​
​    ​- យក​អង្ករ ២-៣ ស្លាបព្រា​បាយ ដាំ​ឱ្យ​ទន់​។ បន្ទាប់មក​សម្រិតទឹក​អង្ករ​ដាំ​ពុះ​ដាក់​ក្នុង​ចាន​មួយ​។​
​    ​- យក​បាយ​ដាំ​ហើយ​លាយ​ជាមួយ​ទឹកដោះ​ឆៅ​ក្ដៅ​ឧណ្ហៗ ១ ស្លាបព្រា​បាយ​។ កូរ​វា​ឱ្យ​សព្វ ហើយ​ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។​
​    ​- លាងមុខ​ឱ្យ​ស្អាត បន្ទាប់មក​ពាស​ម៉ាស់​លើ​មុខ​។​
​    ​- ទុកចោល​កន្លះ​ម៉ោង រួច​លាង​ជាមួយនឹង​ទឹក​អង្ករ​ដែល​ទុក​ក្នុង​វគ្គ​ទី​១

​    ​លោកអ្នក​អាច​បិត​លើ​មុខ​រាល់​យប់ ប្រសិនបើ​មាន​ពេល​ច្រើន​៕

adverise with khmeread
ប្រភព៖ guideforhealthylifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់