adverise with khmeread Untitled 1

អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​រកឃើញ​កំពូល​អាហារ​ថ្មី ដែល​អ្នក​សឹងតែ​មិន​ជឿ​និង​ប្រហែលជា​មិន​ហ៊ាន​ទទួលទាន​ថែមទៀត​ផង​

    ​បំភ្លេច ស្ពៃ ខាត់ណា កា​កាវ ផ្លែ​សារី គ្រាប់​ជីរ និង​ប្រេងដូង​ទៅ ពីព្រោះ​កន្លាត​អាចជា​ធាតុ​ផ្សំ​ពិសេស ដែល​នឹងមាន​នៅក្នុង​ទឹកដោះ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុងប្រទេស​ឥណ្ឌា ទឹកដោះ​កន្លាត​គឺមាន​សារធាតុចិញ្ចឹម​ច្រើនជាង ៤ ដង ធៀប​ទៅនឹង​ទឹកដោះគោ​ធម្មតា ហើយ​ប្រូតេអ៊ីន​ល្អៗ​គឺមាន​នៅក្នុង​ទឹកដោះគោ​សត្វ​កន្លាត​នេះឯង​។​

​    ​ទឹកដោះ​នេះ​គឺ​ផលិត​ចេញពី​កន្លាត​ប៉ា​ស៊ី​ហ្វិ​ច ហើយ​វា​ផ្ទុក​ទៅដោយ​គ្រី​ស្តា​ល់​ប្រូតេអ៊ីន​ដែល​ចិញ្ចឹម​ដល់​អំប្រ៊ីយ៉ុង​មុន​កន្លាត​ចាប់ផ្តើម​ធំ​។​

​    ​យោងតាម​លោក Sachari Banerjee បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ IndiaTime ថា គ្រី​ស្ដា​ល់​ប្រូតេអ៊ីន​នេះ​គឺ​ដូចជា​ម្ហូប​មួយ​អ៊ីចឹង ពួកវា​មាន​ប្រូតេអ៊ីន ជាតិ​ខ្លាញ់​និង​ជាតិ​ស្ករ​។ ប្រសិនបើ​អ្នក​កំពុង​រក​ប្រូតេអ៊ីន​ល្អ ដូច្នេះ​គួរ​រក​កន្លាត​ទៅ​ព្រោះ​ពួកវា​មាន​អាស៊ីត​អា​មី​ណូ​សំខាន់ៗ​ទាំងអស់​។​

​    ​ហើយ​ប្រូតេអ៊ីន​គឺមាន​អត្ថប្រយោជន៍​ច្រើន ដូចជា​ពន្យារ​ថាមពល​ឱ្យប្រើ​បានយូរ​ពេញ​មួយថ្ងៃ​៕

​ប្រភព​៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់