adverise with khmeread Untitled 1

ថៃ​នឹង​ចាប់​អ្នកសុំទាន​ទាំងអស់ នៅពេល​ច្បាប់​ថ្មី​ចូល​ជាធរ​មាននៅ​ថ្ងៃទី ២៨ កក្កដា

    ​ចាប់ពី​ថ្ងៃទី ២៨ ខែកក្កដា​ខាងមុខនេះ អ្នកសុំទាន​ទាំងឡាយ​នឹង​ប្រឈមមុខ​ការចាប់ខ្លួន​ហើយ​បញ្ចូនទៅ​ប្រទេស​កំណើត​វិញ​ប្រសិនបើ​ពួកគេ​ជា​ជនបរទេស​ហើយ​ប្រសិនបើ​ពួកគេ​ជា​ជនជាតិ​ថៃ​ផ្ទាល់ នោះ​ពួកគេ​នឹង​ត្រូវបាន​បញ្ចូនទៅ​កែប្រែ​និង​ទទួល​ការ​លុត​ដំ​ផ្នែក​ការងារ​។​

​    ​យោងតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Sansern Kaewkamnerd បានឱ្យដឹងថា ក្នុង​បំណង​បង្ក្រាប​ការជួញដូរ​មនុស្ស និង​ក្រុម​សុំទាន​ចាត់តាំង ច្បាប់​ថ្មី​ដើម្បី​លុបបំបាត់​អ្នកសុំទាន​នឹងត្រូវ​បាន​ណែនាំ​ដោយ​រដ្ឋសភា​នីតិបញ្ញត្តិ​។​

​    ​បើ​យោងតាម​ការ​ស្ទាបស្ទង់​បានបង្ហាញ​ថា ចំនួន​អ្នកសុំទាន​នៅ​ប្រទេស​ថៃ​មាន​ចំនួន ៤.៦១៨ នាក់ ដែល​ក្នុងនោះ ជនបរទេស​មាន​ចំនួន ១.៦៩១ នាក់​។​

​    ​អ្នកសុំទាន​ជនជាតិ​ថៃ​ដែល​ត្រូវបាន​ចាប់ខ្លួន​នឹង​ជាប់គុក​ចំនួន ១ ខែ​ឬក៏​ពិន័យ​ជា​ប្រាក់​ចំនួន ១ ម៉ឹ​ន​បាត​។ ចំពោះ​អ្នក​ដែល​ទទួលបាន​ប្រយោជន៍​ពី​អ្នកសុំទាន​នឹងត្រូវ​ជាប់ពន្ធនាគារ​ចំនួន ៣ ខែ​ឬក៏​ពិន័យ​ជា​សាច់ប្រាក់​ចំនួន ៣ ម៉ឺន​បាត​។ 

​    ​បន្ទាប់ពី​ទទួលទោស​រួច អ្នកសុំទាន​ថៃ​នឹងត្រូវ​បានផ្តល់​ការហ្វឹកហាត់​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត​និង​ការបណ្តុះបណ្តាល​ការងារ​នៅ​ទីជម្រក​សម្រាប់​អ្នក​គ្មាន​ផ្ទះសម្បែង​របស់​រដ្ឋ ដូច្នេះ​ពួកគេ​អាច​កសាង​ជីវិត​ថ្មី​និង​មិន​ប្រកបរ​បរជា​អ្នកសុំទាន​តទៅទៀត​ទេ​។​

​    ​លោក Sansern Kaewkamnerd ក៏បាន​ជំរុញ​សាធារណជន​កុំ​ផ្តល់​លុយ​ឱ្យ​អ្នកសុំទាន​ឱ្យសោះ​។ ប្រជាជន​ថៃ​អាច​រាយការណ៍ ២៤ ម៉ោង​អំពី​អ្នកសុំទាន​តាមរយៈ​លេខ ១៣០០៕

ប្រភព៖ thaipbs

adverise with khmeread

មតិយោបល់