adverise with khmeread 1

តារា YouTube ជប៉ុន​រូបនេះ​ធ្វើ​អ្វី​ខុស​ជាមួយ​ចេក ១៣៧ ផ្លែ​នេះ​ទើប​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចិន​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​?

    ​តារា YouTube ជប៉ុន​កញ្ញា Yuka Kinoshita ដែល​ល្បីឈ្មោះ​ខាង​ទទួលទាន​អាហារ​យ៉ាងច្រើន​នៅ​ចំពោះមុខ​កាមេរ៉ា បាន​បង្កឱ្យមាន​ការខឹង​សម្បារ​ពី​អ្នក​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ចិន​បន្ទាប់ពី​បង្ហោះ​វីដេអូ​រូបនាង​ទទួលទាន​ចេក​ចំនួន ១៣៧ ផ្លែ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៦ ខែកក្កដា​នេះ​។​

​    ​វេ​ប​សាយ​ភាសា​ចិន Ming Pao បាន​រាយការណ៍​ថា អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​នៅ​ប្រទេស​ចិន​បាន​ចោទ​សំណួរ​ថា​តើក​ញ្ញា Kinoshita បាន​ស៊ី​ចេក​ដែលមាន​ប្រភពពី​ប្រទេស​ហ្វ៊ី​លី​ពី​ន ឬ ហើយ​ថា​តើ​ចេក​ចំនួន ១៣៧ ផ្លែ​នោះ​គឺជា​ការ​ដៀមដាម​ផ្លែផ្កា​ដាក់​ប្រជាជន​ចិន​ចំនួន ១,៣៧ ពាន់​លាន​នាក់​មែន​ទេ​?

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ឡើង​បន្ទាប់ពី​សេចក្តីសម្រេច​របស់​តុលាការ​អំពី​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃទី ១២ កក្កដា​។​

​    ​ការបញ្ចេញ​មតិយោបល់​មួយ​បាន​លើកឡើងថា "​អំឡុងពេល​ដ៏​រសើប​នេះ នាង​បាន​ស៊ី​ចេក ១៣៧ ផ្លែ​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន​ដើម្បី​ប្រមាថ​ចិន​បែបនេះ​មែន​ទេ​? តើ​នាង​មាន​ខួរក្បាល​គិត​ទេ​? តើ​នាង​គិតថា យើង​ជា​ប្រជាជន​ចិន​អាច​ប្រមាថ​បាន​ងាយៗ​មែន​ទេ​?"​។​

​    ​មតិ​មួយទៀត​បាន​លើកឡើងថា "​អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​នាង​មិន​ឈប់​ត្រឹម​ចេក​ទី ៦៤ បើ​មិន​ដូច្នោះ​ទេ​ឃ្លី​ប​វីដេអូ​នេះ​នឹង​ពោរពេញ​ទៅដោយ​ការប៉ះពាល់​ខ្លាំង​និង​ត្រូវបាន​បិទ​ជាមិនខាន​"​។ ការលើកឡើង​របស់​ម​តិ​នេះ​គឺ​ទាក់ទង​នឹង​ការសម្លាប់​រង្គាល​នៅ​វិមាន​ធៀន​អាន​មេន​កាលពី​ឆ្នាំ ១៩៨៩ ឬ​ឧប្បត្តិហេតុ​ខែមិថុនា ថ្ងៃទី ៤ (៦/៤)​។ លេខ ៦៤ ដែល​តំណាងឱ្យ​ខែ​និង​ថ្ងៃ​ទាក់ទង​នឹង​ការសម្លាប់​រង្គាល​នេះ​ត្រូវបាន​ហាមឃាត់​នៅ​ចិនដីគោក​មិនឱ្យ​ប្រើប្រាស់​ដាច់ខាត​។ 

​    ​ទោះបី YouTube ត្រូវបាន Block នៅ​ចិនដីគោគ ប៉ុន្តែ​កញ្ញា Kinoshita នៅតែ​ទទួលបាន​ការគាំទ្រ​ពី​ប្រិយមិត្ត​ជនជាតិ​ចិន គឺ​ដោយសារ​វីដេអូ​របស់​នាង​ត្រូវបាន​បង្ហោះ​នៅក្នុង​វេ​ប​សាយ​វីដេអូ​របស់​ចិន​៕

 

adverise with khmeread
ប្រភព៖ hongkongfp

អ្នកនឹងចូលចិត្ត

មតិយោបល់