13840631 1020218624759719 572749786 o

បើកបររថយន្តកូរ៉ូឡាទាំងស្រវឹង ទៅបុក​រថយន្ត​ហ៊ីយ៉ានដាយ​យី​ឌុប...

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា​មួយគ្រឿង ទាំង​ខ្លួន​ស្រវឹងស្រា បាន​រ៉េ​ចង្កូត​ចូលទៅ​ផ្លូវ​រថយន្ត​យី​ឌុប បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យរថយន្ត​រង​ការ​ខូ​ត​ខាត គាប​ជាប់​គ្នា សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត។​

    ហេតុ​កា​​ណ៍​នេះ​កាលពី​វេលា​ម៉ោង១០ ​និង៣០​នាទី​យប់​ថ្ងៃទី២៦ កក្ក​ដា ឆ្នាំ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​៤ មុខ​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ​តាម​សាក្សី​ពី​កន្លែងកើតហេតុ បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុគេ​បាន​​ឃើញ បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់ បើករថយន្ត​កូ​រ៉​ឡា មួយគ្រឿង​ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2N-6792 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ​ហើយ​រ៉េ​ចង្កូត​ទៅមក។

    លុះម​ក​ដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ចូលទៅ​ផ្លូវ​រថយន្ត ហ៊ីយ៉ាន់ដាយ​យី​ឌុប​ដឹកទំនិញ​ក្បាល​ពណ៌ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6076 បើកបរ​ដោយ​តៃកុង​ និង​ព្រូ​២​នាក់​ទិសដៅ​ពី​លិចទៅ​កើត​ច្រាស់ទិស​គ្នា បាន​ទៅបុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​កូរ៉ូឡា គាប​ជាប់​ក្រោម​ក្បាល​រថយន្ត​យី​ឌុប តែ​សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល រីឯ​រថយន្ត​ទាំង​២​គ្រឿ​រង​ការខូចខាត​យ៉ាង​ដុំ​ណំ​។ ភ្លាមៗ​ម្ចាស់​រថយន្ត​កូរ៉ូឡា ដែល​រងរបួស​ស្រាល​បាន​រត់គេច​ពី​កន្លែងកើតហេតុ​។​

        ក្រោយពេល​កើតហេតុ ប៉ូលិស​ម៉ូ​ល​ដ្ឋា​ន​បាន​ទៅដល់​កន្លែងកើតហេតុ ជួយ​សម្រួល​ចរាចរណ៍ រួច​ក៏បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ មក​វាស់វែង​នៅ​កន្លែងកើតហេតុ និង​បាន​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ដើម្បី​រងចាំ​ការដោះស្រាយ៕

 

មតិយោបល់