adverise with khmeread 13833541 1020219968092918 54598610 o

មន្ត្រីនគរបាល​ម្នាក់ស្រវឹងស្រា បើ​ក​រថយន្តសារ៉ែនបុក​រថយន្ត​កុង​ទី​ន័​រ

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ស្រវឹងស្រា​ជោគជាំ ​បាន​បើ​ក​រថយន្ត​សា​រ៉ែ​ន ពាក់​ស្លាក​លេខ​នគរបាល បត់​ឆ្លងផ្លូវ​បុក​រថយន្ត​កុង​ទី​ន័​រ វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ច្បារអំពៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​។  

​    ប្រភព​ពត៌មាន​ពី​កន្លែងកើ​ត​ហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​សា​រ៉ែ​ន ព​ណ៌ស ពាក់​ស្លាក​លេខ នគរបាល 2 0445 បើ​ក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើតទៅ​លិច ខ​ណៈមកដល់​ចំណុចកើ​ត​ហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏បាន​ទៅបុក​រថយន្ត​កុង​ទី​ន័​រ​ផែស្ងួត​សូ​ងួន ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឱ្យ​គៀប​ជាប់​រង​ការខូចខាត​យ៉ាងដំណំ​។ 

​    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ធ្វើ​ការវាស់វែង ​និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់