adverise with khmeread 13835768 1020220324759549 1162279850 o

រថយន្ត​ឡង់គ្រី​ស័របើ​ក​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៦​ផ្ទាំង​ហើយ​ជ្រុល...

    ​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ស្រាបើករថយន្ត​ឡង់គ្រី​ស័​រ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​ចំនួន​៦​ផ្ទាំង​ ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​ម៉ូតូ​ចំនួន​៣​គ្រឿង​ខ​ណៈកំពុងធ្វើដំណើរ​នៅ​ចុះ​ទៅចំណែក​ផ្លូវ​ម្ខាង​ទៀត​រួច​ហួស​ទៅបុក​រ៉ឺម៉ក​កង់​បី​ ដែល​ចត​ស្ងា​ម​នៅ​ច​ញ្ចើ​ម​ផ្លូវ​រង​ការខូចខាត​សំណាង​ម្ចាស់​ម៉ូតូ​របួសស្រាល​។ 

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៦ ​ខែកក្កដា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ស្តុ​ប​ពេទ្យ​ចិន តាម​បណ្តោយ​ផ្លូវ​វិថី​ព្រះ​មុន្នី​វង់ ស្ថិតក្នុង​សង្កាត់​បឹ​ក​កេងកង​ទី​២ ខណ្ឌចំការមន​។ 

    ម្ចាស់​រថយន្ត​ឈ្មោះ​ សំរេច កុសល ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៧AB ផ្លូវ​លេខ​៣៤៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។ 

    តាម​សាក្សី​ពី​ប្រជាពលរដ្ឋ ​ដែល​នៅក្បែរនោះ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ បានឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​មួយគ្រឿង​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2U 3989 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វិថី​ព្រះ​មុន្នី​វង់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ខ​ណៈ​មកដល់​ចំណុចកើតហេតុ ​ក៏បាន​រ៉េ​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៦​ផ្ទាំង​រៀបស្មើ​ដល់​ដី ​ហើយ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ ក៏​ជ្រុល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​បុក​ម៉ូតូ​ចំនួន​៣​គ្រឿង ​ដោយមាន​ម៉ាក ​zoomer x មួយគ្រឿង ម៉ូតូ​ម៉ាក​សង់​កូរ៉េមួយគ្រឿង និង​ម៉ូតូ​ម៉ា​កវេ​ងមួយគ្រឿង​ទៀត ​ដែល​កំពុងធ្វើដំណើរ​ធ្វើ​ឱ្យរង​ការខូចខាត​តែ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ទៀត​បន្ត​ទៅបុក​រ៉ឺម៉ក​កង់​បី​ដែល​ចត​ស្ងា​ម​គល់​ជាប់​ទៅមុខ​លែងរួច​។ 

    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​បង្ក​គ្រឿង​ថ្នាក់​ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់ឱ្យសមត្ថកិច្ច​។ 

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​មក​ធ្វើការ​វាស់វែង​ និង​នាំខ្លួន​ម្ចាស់​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ៕​

adverise with khmeread

មតិយោបល់