adverise with khmeread 0 copy

Ronaldo រំលឹក​រឿង​កាល​នៅ​តូច ធ្វើឱ្យ​ប្រិយមិត្ត​បាល់ទាត់​ទប់​មិន​ស្រក់​ទឹកភ្នែក​មិនបាន​

    ​Cristiano Ronaldo មិន​ត្រឹមតែ​ជា​កីឡាករ​បាល់ទាត់ តារា​បង្ហាញ​ម៉ូត ឬ​ជា​ឯកអគ្គរដ្ឋទូត​កីឡា​នោះឡើយ ប៉ុន្តែ​គាត់​ក៏​ជា​អ្នក​បំផុសគំនិត​វិសេសវិសាល​ដ៏​គួរឱ្យ​គោរព​ម្នាក់​ផងដែរ​។​

​    ​ជាក់ស្តែង តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែល​កើតចេញពី​ត្រកូល​ក្រីក្រ និង​មាន​ក្តី​ស្រមៃ​ធំធេង​ដែល​សឹងតែ​គ្មាន​នរណា​ជឿ​ម្នាក់នេះ បានធ្វើ​ពិភពលោក​យល់ច្បាស់​តាមរយៈ​កាយវិការ និង​ពាក្យសម្តី​ដ៏​គួរឱ្យ​គោរព​របស់គាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ជាមួយនឹង​ពាក្យសម្តី​ចុងក្រោយ​មួយ​ឃ្លា​ដែល​គាត់​បាន​បង្ហើប​ចុងក្រោយ​ដើម្បី​រំ​ឮ​ក​ទៅដល់​ឪពុក​របស់ខ្លួន​ពិតជា​ធ្វើឱ្យ​ពិភពលោក​រំភើបចិត្ត​គ្មានអ្វី​ថ្លែង​ឡើយ​។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​អ​ធិ​រាស Real Madrid រូបនេះ​បាន​បញ្ជាក់ថា "​ពេលដែល​ខ្ញុំ​មាន​វ័យ ៧​ឆ្នាំ ខ្ញុំ​បាន​ប្រាប់​ទៅ​ឪពុក​របស់ខ្ញុំ​ថា​ខ្ញុំ​ចង់​មានផ្ទះ​មួយ​ដូច Micheal Jackson អ៊ីចឹង​។ ហើយ​បន្ទាប់មក​គាត់​បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា ក្តី​សុបិន​គឺ​គ្រាន់តែ​ជា​សុបិន​ប៉ុណ្ណោះ នោះ​ជា​ឯកសិទ្ធិ​មួយ​របស់​អ្នកមាន​នោះទេ​។ ខ្ញុំ​បាន​ធំ​ឡើង​បច្ចុប្បន្ន ហើយ​ក្តី​សុបិន​របស់ខ្ញុំ​បានក្លាយ​ទៅជា​ការពិត ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ក្រៀមក្រំ ដែល​ឪពុក​របស់ខ្ញុំ​មិនអាច​ឃើញ​អ្វីៗ​ទាំងអស់នេះ​និង​អ្វីដែល​ខ្ញុំ​មាននៅ​ក្នុង​ជីវិត​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ដឹងថា​គាត់​កំពុង​សម្លឹងមើល​ខ្ញុំ​ពីលើ​មេឃ​"​។​

​    ​តើ Cristiano Ronaldo គឺជា​មនុស្ស​អំនួត​?៕

adverise with khmeread
ប្រភព៖ Facebook

មតិយោបល់