adverise with khmeread Thief

កាប់ពីរពូថៅរយះក្បាលស្លាប់ប្លន់យកម៉ូតូចាប់ខ្លួនបានម្នាក់

     កណ្ដាល ៖ ជនសង្ស័យ​បាន​ផឹកស៊ី​ជា​មួ​ួ​យ​គ្នា ពេល​ដឹក​តាម​ម៉ូតូ​ដល់​កន្លែង​ស្ងាត់​ក៏​យោក​ម៉ូតូ​ចុះឡើង​ឲ្យ​ដួល​រួច​ដក​ពូថៅ​ដៃ​កាប់​រយះ​ក្បាល​ស្លាប់​ភ្លាមៗ​ប្លន់​យក​ម៉ូតូ​តែ​រត់​មិន​រួច​ពី​ខ្នោះ​ប៉ូលិស​។​
   អំពើ​កាប់សម្លាប់​ប្លន់​ខាងលើនេះ​កើង​ឡើង​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់ ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល នៅ​ចំណុច​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល​។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​វៀន សៀ​ប​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ ភូមិ​តា​ឡឹ​ក​.​ឃុំ​ត្រពាំងវែង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខ​កម្មករសំណង់​(​ស្លាប់​) ។​
    ចំំ​ណែ​ក​ជនសង្ស័យ​ឈ្មោះ​ហន ចិន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តា​ឡឹ​ក​
​ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល មុខរបរ​ជាងសំណង់​(​ឃាត់ខ្លួន​) ។​
    សម្ភារ​:​បាត់បង់​រកឃើញ​វិញ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦ គ្មាន​ផ្លាកលេខ លេខ​តួ​និង​លេខ​ម៉ា​ស៊ីន​៩៤៤៣៨៥៨​។​
     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​៣១​ធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​៤​ល្ងាច ជនសង្ស័យ​បាន​ផឹកស្រា​ថ្នាំ​នៅផ្ទះ​ឈ្មោះ ឆិល ភ័​ស្ត​ភេទ​ប្រុស​នៅ​ភូមិ​ក្រាំង​ឈើ​នាង​ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ដោយ​អ្នក​ផឹកស្រា​មាន​គ្នា​៦​នាក់ ក្នុងនោះ​ក៏មាន ជនរងគ្រោះ​ផងដែរ​។​
     បន្ទាប់មក​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​នា​ថ្ងៃ​ដដែល​ជនសង្ស័យ​,​ជនរងគ្រោះ​និង​មិត្ត​ភ័​ក្ត​បងប្អូនរ​បស់ជនស​ង្ស័​យ​និង​ជនរងគ្រោះ មាន​ប្រុស ស្រី មាន​គ្នា​ប្រហែល ១៣​នាក់​បាន​បបួលគ្នា​ផឹកស្រា​បៀរ​អង្គរ​នៅផ្ទះ​ជនសង្ស័យ​នៅវេលា​៧​និង​២០​នាទី​នា​ថ្ងៃ​ដដែល​។​
    ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ខាងលើ របស់​ជនរងគ្រោះ ជិះ​ជូន​ឈ្មោះ​យួន​ភេទ​ប្រុស ដែល​នៅ​ផឹកស្រា​ជាមួយគ្នា​ទៅផ្ទះ ដោយ​ឈ្មោះ​យួន​ជិះ​ម៉ូតូ​របស់ខ្លួន​តែម្នាក់ឯង ពេលនោះ​ជនសង្ស័យ​បាន​យក​ពូថៅ ដង​ឈើ​១​សៀត​ច​ង្កះ​ខោ ពេល​ជូន​ឈ្មោះ​យួន​ទៅផ្ទះ ហើយ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ់ ខាងលើ​ត្រឡប់មកវិញ​។​
     ពេលមកដល់​កន្លែងកើតហេតុ​ជនសង្ស័យ ក៏បាន​យោកខ្លួន​ចុះឡើង​ធ្វើ​ឲ្យ​ម៉ូតូ​ដួល រួច​ដក​ពូថៅ​ពី​ច​ង្កះ​ខោ​កាប់​ក្បាល​ជនរងគ្រោះ ពីក្រោយ​ចំនួន​២​ពូថៅ​បណ្ដាល ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ភ្លាមនោះ​ជនសង្ស័យ បាន​លើក​ម៉ូតូ ដេរ​បញ្ឆេះ តែ​ដេរ​មិន​ឆេះ ហើយ​ជនសង្ស័យ​បាន បណ្តើរ​ម៉ូតូ​រត់​។ ពេលនោះ​អ្នកភូមិ​នៅក្បែរនោះ​មានការ​សង្ស័យ​ក៏​នាំគ្នា​ដេញតាម ហើយ​ជនសង្ស័យ បាន​ទុក​ម៉ូតូ​ចោល​ក៏​រត់​គេចខ្លួនបាត់​។​
    បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​និង​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន ប​ញ្ចូ​ន​មក​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់