adverise with khmeread 7 27 2016 8 20 13 am

ឃាត់​ក្រុម​ក្មេង​ទំនើង ៤​ នាក់ ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​

    ​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ​ចំនួន​៤នាក់​ដែល​រងចាំ​កាប់ គូរ​សត្រូវ ក៏បាននគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​បាន​ទាន់ពេល​។​ ការឃាត់ខ្លួន​នេះ កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទី​យប់​ថ្ងៃទី ថ្ងៃទី​២៦ កក្ក​ដា ឆ្នាំ២០១៦ នៅ​ចំណុច​មុខ​ផ្សា​រកា​ណា​ស៊ី​ធី ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យ​ដឹងថា មុន​កើតហេតុ គេ​បានឃើញ​ក្មេង​ទំនើង​ចំនួន​៤​នាក់ ឈរ​រ៉េ​រ៉​នៅមុខ​ផ្សា​រកា​ណា​ស៊ី​ធី នឹង​ឃើញ​មាន​ដាវ​សាំម៉ូ​រ៉ៃ​ក្នុង​ដៃ ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ បាន​រាយ​ការ​មក​សមត្ថកិច្ច ភ្លាមនោះ​កម្លាំង​បាន​ចុះ​ទៅដល់​ទីនោះ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​និង​ដកហូត​បាន​ដាវ​កែច្នៃ ប្រភេទ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម។​

    ​សមត្ថកិច្ច​ម​បន្តថា ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ​ទី​១​-ឈ្មោះ ប្រាក់ សុភា​រ៉ា អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ផ្ទះជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ, ទី​២-​ឈ្មោះ​ ធឿន ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ, ទី​៣​-ឈ្មោះ ថន មករា អាយុ១៦​ឆ្នាំ មុខរបរ​ជាង​បិត​ស្កុ​ត​ម៉ូតូ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ, និងទី​៤​-ឈ្មោះ ផូ វាសនា អាយុ ១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ។

    ​ក្រោយពេល​កើតហេតុ ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​សាកសួរ​នាំ​ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​មក​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​។ 

    ​បើតាម​ចំលើយសារភាព​របស់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​ឱ្យ​ដឹងថា ដាវ​នេះ​គេ​ទុក​មក​ការពារ​ខ្លួន​ពីព្រោះ​កាលពី​ម្សិល ក្រុម​គេ​នេះ​ត្រូវ​ក្រុម​ផ្សេងទៀត​មក​វាយ​ម្តង​រួចមកហើយ និង​គំរាម​នឹង​មក​វាយ​ម្តងទៀត ទើប​ពួកគេ​ត្រៀម​ដាវ​ទុក​យ៉ាង​ដូច្នេះ៕​

 

adverise with khmeread

មតិយោបល់