adverise with khmeread Ae0b12a2 6de3 42e5 8eca 2a57c1d72653

ចាប់​បុរស​ម្នាក់ទៀត​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រចេះ​

    ក្រចេះ ៖ អធិការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​អនុសេនីយ៍ឯក ណ​យ ស៊ី​ថាច បាន​ឱ្យ​ដឹងថា ក្រៅពី​ជនសង្ស័យ​៣​នាក់ សុ​ទ្ធ​សឹង​ជា​ជនជាតិខ្មែរ​ឥស្លាម ​ដែល​ត្រូវបាន​ប៉ូលិស​ស្រុក​សំបូរ ចាប់​ឃាត់ខ្លួន​នៅ​ស្រុក​សំបូរ កាលពី​ថ្ងៃទី​២៥ កក្កដា ខណៈដែល​ពួកគេ​ទាំង​បីនាក់​កំពុងតែ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន។​

    នៅ​ថ្ងៃ​ដដែល​នោះ​កម្លាំង​ប៉ូលិស​ស្រុក​បាន​ពន្លាត​សំណុំរឿង​បន្តទៅ​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ឆ្លូង​។​

    លោក​ថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​៤​នាក់​នេះ ប៉ូលិស​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម្សៅ​ពណ៌​ស ឬ​ម៉ា​ទឹក​កបាន​ចំនួន​៣​កញ្ចប់​តូច​-​ធំ​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់