Untitled 1

ដឹង​ទេ​ថា Wayne Rooney និយាយ​អ្វី​អំពី​ការមកដល់​របស់ Zlatan?

    ​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney បានបង្ហាញ​ពី​ក្តីរំភើប​អំពី​ការចាប់​ដៃគូ​លេង​ជាមួយនឹង​កីឡាករ​ទើបនឹង​ចុះហត្ថលេខា​ក្នុង​រដូវក្តៅ​នេះ Zlatan Ibrahimovic​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​ស្វាគមន៍​ការធ្វើដំណើរ​មកដល់រ​បស់​អតីត​ប្រធាន​ក្រុម​ស៊ុយអែត អំឡុង​ពេលដែល​គាត់​បាន​ថត​វីដេអូ​បន្ត​ផ្ទាល់​មួយ​នៅលើ​បណ្តាញ​សង្គម Facebook​។ ដោយ​ស្វាគមន៍​ទំនាក់ទំនង​មួយ​នេះ គាត់​បាន​ហៅ Zlatan ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​នៅក្នុង​មួយ​សតវត្សរ៍​ចុងក្រោយ​កន្លងមកនេះ​។​

​    ​គាត់​បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​ខ្លួន Ashley Young ដែល​បាន​បង្ហោះ​សំណួរ​មួយ​សួរ​ទៅ​គាត់ ដោយ​គាត់​បាន​និយាយថា "​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​លេង​ជាមួយ​គាត់​។ គាត់​គឺជា​ខ្សែប្រយុទ្ធ​ដ៏​ពិសេស​បំផុត​នៅក្នុង​ពិភពលោក​សម្រាប់​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​មកនេះ​។ គាត់​តែងតែ​ឈ្នះ​ពាន ហើយ​គាត់​ជា​មនុស្ស​មាន​លក្ខណៈសម្បត្តិ​អស្ចារ្យ​បំផុត​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​ការ​ត្រឡប់មក​កាន់ការ​ហ្វឹកហាត់​វិញ ហើយ​ចាប់​ដៃគូ​ជាមួយ​គាត់ និង​ទទួលយក​ភាពជោគជ័យ​ជាមួយ​គាត់​"៕

ប្រភព៖ Mirror

មតិយោបល់