adverise with khmeread A84dbfca 31a6 4fea 8a31 c22edec326d0

ឆេះ​សាលាឆាន់​ផ្តើម​មកពី​ការដុត​ទាន​ព្រះវស្សា​ទុកចោល​

    ក្រចេះ ៖ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា អណ្តាតភ្លើង​ដែល​ផ្តើម​ឱ្យឆាបឆេះ​សាលាឆាន់ ធ្វើ​អំពី​ឈើ​មួយ​ខ្នង​នៅ​វត្ត​សង្គម ឃុំ​សណ្តាន់ ស្រុក​សំបូរ កាលពី​វេលា​ពាក់កណ្តាល​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ កក្កដា បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង គឺ​ផ្តើម​មកពី​ការដុត​ទាន​ព្រះវស្សា​ទុកចោល​។

    ទោះជា​យ៉ាងណា​ក៏​គ្រោះ​អគ្គីភ័យ​នេះ ក្រៅពី​សាលាឆាន់ ​និង​គ្រឿង​ឈើ​សម្រាប់​ទុក​ធ្វើ​វត្ត​ជាច្រើន​សម្រាប់​ ត្រូវបាន​ឆេះ​ម៉ដ្ឋ​ក្នុង​អណ្តាតភ្លើង ហើយក៏មិនបាន​បង្ក​ឱ្យ​មានការ​ឆាបឆេះ​រាលដាល​ដល់​អ្វី​ផ្សេងទៀត​នោះទេ។​

    ខណៈដែល​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​ចំនួន​៣​គ្រឿង បានចេញ​ជួយ​បាញ់​ពន្លត់​និង​ទប់ស្កាត់​ការឆាបឆេះ​រាល ដាល​ដោយ​ប្រើប្រាស់​ទឹក​អស់​ជិត​២០​រថយន្ត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វរសេនីយ៍ទោ ប៊ុន ឈឿន អធិការ​ប៉ូលិស​ស្រុក​សំបូរ​៕

adverise with khmeread

មតិយោបល់