adverise with khmeread 3330d63a00000578 3708125 jurgen klopp shakes hands with sakho after liverpool s epic 4 3  m 1 1469514022307

Mamadou Sakho មានរឿង​អ្វី​ជាមួយ Klopp ទើប​វេច​បង្វិច​ពី​ដំណើរ​ប្រកួត​មិត្តភាព​នៅ​អឺរ៉ុប​ទាំង​ប្រញាប់​?

    ​អនាគត​របស់ Mamadou Sakho ជាមួយ​ហង្ស​ក្រហម Liverpool បាន​ធ្លាក់​ក្នុង​មន្ទិលសង្ស័យ បន្ទាប់ពី​គាត់​ត្រូវបាន​ប​ញ្ចូ​ន​មក​ផ្ទះ​វិញ​នៅ​ដើម​ដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​។​

​    ​ខ្សែការពារ​អន្តរជាតិ​បារាំង​រូបនេះ​មាន​បញ្ហា​របួស​សាច់ដុំ​កែងជើង​ដែល​បាន​រំខាន​គាត់​សម្រាប់​ការចាប់ផ្តើម​ការប្រកួត​ប្រជែង​ថ្មី​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League​។ ប៉ុន្តែ Jurgen Klopp នៅតែ​បានដាក់​បញ្ចូល Sakho ព្រមទាំង​កីឡាករ​មាន​បញ្ហា​របួស​ដទៃទៀត Joe Gomez និង Lucas Leiva នៅលើ​ដំណើរ​ទស្សនកិច្ច ព្រោះ​គាត់​ចង់​រក្សា​សាមគ្គីភាព​ក្រុម​ដើម្បី​ជំរុញ​ស្មារតី​គ្នា​ទៅវិញទៅមក​។​

​    ​ទោះជា​យ៉ាងណា ការព្រួយបារម្ភ​ត្រូវបាន​លើកឡើង​អំពី​ឥរិយាបថ​ដែល Sakho បានបង្ហាញ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ 

​    ​តាម​ដឹង Sakho បាន​រាយការណ៍​យឺតយ៉ាវ​អំពី​ជើងហោះហើរ​មកកាន់​ទីក្រុង San Francisco កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍  ហើយ​រឿងរ៉ាវ​ជាមួយ Klopp បាន​ឈានដល់​ចំណុចក្តៅ​គគុក​រហូតដល់​ថ្នាក់​គាត់​សម្រេចចិត្ត​បញ្ជូន​កីឡាករ​រូបនេះ​ត្រឡប់​ទៅ​អង់គ្លេស​វិញ​នៅ​ថ្ងៃ​អង្គារ​នោះ​តែម្តង​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់