adverise with khmeread 13874712 265156080532179 380675135 n

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​៤​កញ្ចប់​

    ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៦ ​ម៉ោង១៧​។​

    ប៉ូលិស​និយាយថា ​ជនសង្ស័យ​ទី១-ឈ្មោះ​ ឆាយ ចន្ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល, ២-​ឈ្មោះ ​លន សុ​ចិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ដកហូត​បាន​វត្ថុតាង​រួមមាន៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​ថ្នាំញៀន​) ០៤​កញ្ចប់​ថង់​តូច, ម៉ូតូ​០១​គ្រឿង ម៉ាក​ MSX ​ពណ៌​ក្រហម ពាក់​ស្លាកលេខ ភ្នំពេញ​ 1FA 5453 លេខ​តួ​-​លេខម៉ា​ស៊ី​ន 5141767។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕


adverise with khmeread

មតិយោបល់