adverise with khmeread Untitled 1

Cristiano Ronaldo បង្ហាញ​ក្បាច់​រាំ​មិន​ធ្លាប់​ឃើញ​ពីមុន​នៅ Las Vegas ដើម្បី​អបអរ​ខួបកំណើត​របស់ Jennifer Lopez

    ​Cristiano Ronaldo បាន​បន្ត​ពន្យារ​ដំណើរ​កម្សាន្ត​រដូវក្តៅ​ដ៏​រីករាយ​របស់គាត់​បន្ត​ទៀត ដោយ​ឆ្លៀតឱកាស​រាំលេង​ក្នុង​ក្លឹប​រាត្រី​មួយ​នៅឯ​ការប្រគុំ​តន្ត្រី​មួយ​របស់ Jennifer Lopez ក្នុង​ទីក្រុង Las Vegas​។​

​    ​ខ្សែប្រយុទ្ធ​សំខាន់​របស់​អធិរាជ​ស Real Madrid រូបនេះ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ថ្ងៃ​ឈប់សម្រាក​នៅឡើយ​ក្នុង​សហរដ្ឋអាមេរិក និង​បាន​លំហែ​ខួរក្បាល​នៅឯ​កម្មវិធី​ក្នុង​រមណីយដ្ឋាន និង​កាស៊ីណូ Planet Hollywood ក្នុង​ទីក្រុង Las Vegas ដើម្បី​ប្រារព្ធ​ពិធី​ខួបកំណើត​របស់ J-Lo ឈ្មោះ​កាត់​របស់ Jennifer Lopez ដោយបាន​បង្ហាញ​បង្ហាញ​ក្បាច់​រាំ​ដ៏​ពិសេស​មិន​ធ្លាប់​ឃើញ​ពីមុនមក​នោះឡើយ​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣១​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយនឹង​អ្នកគាំទ្រ​ដ៏​សំណាង និង​ទទួលទាន​ភេសជ្ជៈ​ជួរមុខ​ក្នុង​តំបន់ VIP រួមជាមួយ​តារា​ល្បីៗ​ដ៏ទៃទៀត​ដូចជា Kim Kardashian ជាដើម​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់