adverise with khmeread 13652551 265159283865192 1666973025 n

ឃាត់​ក្មេងប្រុស​ម្នាក់​លួច​កង​ប្លា​ទីនពី​កូនសិស្ស​ស្រី

    ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​លួច​កងដៃ​ប្លា​ទីន កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង​១៤ ​និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ គ្មាន​លេខ ផ្លូវ ជាតិ​លេខ​១ ភូមិ​ព្រែក​ធំ​ទី​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ​កុមារី​រងគ្រោះ​ឈ្មោះ មុំ សុភា​លីដា ភេទស្រី អាយុ៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ចំណែក ​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ប៊ុន ម៉ៅ ហៅ​ខ្មៅ ភេទ​ប្រុស អាយុ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ​។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង​១៤ ​និង​៣០​នាទី កុមារី​រងគ្រោះ និង​ជីដូន រួមជាមួយ ជនសង្ស័យ​ និង​បក្ខពួក​ឈ្មោះ មករា​ បាន​ជិះ​រ៉ឺម៉ក់​ម៉ូតូ​០១​គ្រឿង ទៅ​ស្រុក​កនៀ​ស្វាយ ពេល​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ និង​បក្ខពួក​បាន បន្លំ​លួច​ដោះ​កងដៃ​ប្លា​ទីន ទម្ងន់​១​ជី​កន្លះ​ត​ម្លៃ ២០០ ដុល្លា ពី​កុមារី​រងគ្រោះ ពេលនោះ​ជីដូន​កុមារី​រងគ្រោះ​ឃើញ​ស្រែក​ចោរៗ ក៏​ត្រូវបាន​អ្នកបើករ៉ឺម៉ក​ម៉ូតូ​ជួយ ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ប៊ុ​ន ម៉ៅ យកមក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ក្បាលកោះ ចាត់ការ​តាមច្បាប​។​

    ចំណែក​បក្ខពួក ជនសង្ស័យ​ឈ្មោះ មករា​ បាន​យក​កងដៃ​កុមារី​រងគ្រោះ​រត់គេចខ្លួន​បាត់៕

 

adverise with khmeread

មតិយោបល់